នគរបាលព្រហ្មទណ្ឌក្រសួង ចាប់បញ្ជូនស្រ្តីម្នាក់ទៅសាលាដំបូងរឿងឆបោក និងរំលោភលើទំនុកចិត្តលើទឹកប្រាក់ជិត១លានកន្លះដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ដែលបានជាប់ពាក់ព័ន្ធលើបណ្តឹង ឆបោក និងរំលោភលើទំនុកចិត្ត លើទឹកប្រាក់ជិត១លានកន្លះដុល្លារអាមេរិក ។

ស្រ្តីម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នោះមានឈ្មោះ ស្រេង លាងគីម អាយុ២៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៣៥A១៥ផ្លូវលេខ៧ ភូមិរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ដើមបណ្តឹងមានឈ្មោះ លឹម មួយជូរ ភេទស្រី អាយុ៦០ឆ្នាំ មានទីលំនៅផ្ទះលេខ៣៥ ផ្លូវ៣៦៣ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ដើមចមនៃពាក្យបណ្តឹងនោះបានបញ្ជាក់ថា ឈ្មោះលឹម មួយជូរ បានប្តឹងទៅលើមនុស្ស៣នាក់មានឈ្មោះ១.ស្រេង លាងគីម ២ឈ្មោះ អ៊ឹង ទ្រី (បី្ត) និង ឈ្មោះ គុយ ស្រង (ឪពុក) កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ និងដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ឈ្មោះ ស្រេង លាងគីម បានខ្ចីប្រាក់ពីដើមបណ្តឹងជាបន្តបន្ទាប់រហូតដល់ ១.៤៥៥.០០០ដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ី ។ ក្រោយពីឈ្មោះ ស្រេង លាងគីម ខ្ចីប្រាក់ពីដើមបណ្តឹងហើយ និងដល់ថ្ងៃកំណត់មិនបានគោរពកិច្ចសន្យាយកប្រាក់សងដើមបណ្តឹងវិញទេ ដោយបានព្យាយាមពន្យាពេលជានិច្ច ។ បំណុលបានអូសបន្លាយជិត១ឆ្នាំ .ក្រោយមកឈ្មោះ ស្រេង លាងគីម និងប្តីបានយករថយន្តដឹកដើមបណ្តឹងទៅផ្ទះលោក គុយ ស្រេង ជាឪពុក នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុក ស្អាង ខេត្តកណ្តាល ដើម្បីនិយាយគ្នារឿងសំណង ។ ពេលនោះភាគីចុងចោទបានអះអាងថា ខ្លួនមានតូបលក់ដូរនៅផ្សារអូឡាំពិកចំនួន៣តូប មានដីស្រែ និងមានលំនៅឋាន២ទៅ៣កន្លែងទៀត អាចជាថ្លូរ និងបំណុលប្រាក់ជិត១លានកន្លះនោះបាន ។

នៅចំពោះមុខឪពុក និងប្តី ចុងចោទដែលជាទីទុកចិត្ត ដើមបណ្តឹងយល់ព្រមធ្វើកិច្ចសន្យាទទួលយកនូវអ្វីដែលមនុស្ស៣នាក់ប្រគល់ឲ្យ(មានតូប៣កន្លែងនៅផ្សារអូឡាំពិក ដីស្រែ និងលំនៅឋាន) ។ បន្ទាប់ពីធ្វើកិច្ចសន្យាប្រគល់តូប៣កន្លែងនៅផ្សារអូឡាំពិក ដីស្រែ និងលំនៅឋាន២.៣កន្លែងនោះរួច ដើម បណ្តឹងបានយកឯកសារនេះទៅធ្វើការសិក្សា ដើម្បីទូទាត់ប្រាក់ខ្ចី ចម្លើយមកវិញបានត្រឹមអចលនទ្រព្យ(ខ្យល់)ទាំងអស់ ។

សមត្ថកិច្ចបន្តថា យោងទៅលើទង្វើរបស់បុគ្គល៣នាក់បានប្រព្រឹត្តពិតជាមានបទល្មើស ដើមបណ្តឹងបានសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឲ្យជួយចាត់ការលើឪពុក និងកូនដែលមានគំនិតទុច្ចរិត ពីបទ ឆបោក និងរំលោភលើទំនុកចិត្តនេះ ។ ពេលមានពាក្យបណ្តឹងសមត្តកិច្ចនគរបាលនាយកដ្ឋានព្រ ហ្មទណ្ឌក្រសួងមហាផ្ទៃ បានចេញលិខិតអញ្ជើញចុងចោទឲ្យចូលខ្លួន ពេលនោះអ្នកស្រីស្រេង លាងគីម ក៏ចូលតាមការកំណត់ ទើបត្រូវបានការអនុញាតិពីស្ថាប័នអយ្យការតម្រូវឲ្យឃាត់ខ្លួននាំទៅកាន់សាលាដំបូង ដើម្បីសាកសួររកបន្ទុកស្រាយបណ្តឹងរបស់ភាគីដើមចោទ ៕

image image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print