ប្រទេសថៃៈសេចក្ដីរាយការពីកម្លាំងសមត្ថកិចតាមព្រំដែនប្រាប់ថាៈកម្លាំងបូព៌ា រួមជាមួយផ្នែកស៊ើបអង្កេតនៃស្នងការដ្ឋាននគរបាលខេត្តស្រះកែវ ឃាត់ខ្លួនជនជាតិចិន៣នាក់ ខណៈព្យាយាមចូលប្រទេសថៃដោយខុសច្បាប់កាលពីថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៥ ក្រុមការងារ បូរ៉ាផា ដោយ ក្រុមការងារ អរិយក្សត្រ កម្លាំងកងវរសេនាធំលេខ១២ សហការជាមួយផ្នែកស៊ើបអង្កេតខេត្តស្រះកែវ បានចុះស៊ើបអង្កេតលើមុខសញ្ញាសង្ស័យចំនួន៣នាក់ ដែលអង្គុយក្នុងខ្ទមមួយចំហៀងផ្លូវក្រួស។ បានគុតហ៊ីន-ផ្លូវណនសៅអ៊ី ភូមិខ្លងណាំសៃ ស្រុកបានគុតហ៊ីន ភូមិលេខ៤ ឃុំខ្លងណាំសៃ ស្រុកអារញ្ញខេត្តស្រះកែវត្រូវបានគេដឹងថាសុទ្ធតែជាជនជាតិចិន ។ ហើយរកមិនឃើញឯកសារលិខិតឆ្លងដែន អ្នកទាំងអស់គ្នាបានបញ្ជាក់ថា ពួកគេធ្វើដំណើរពីកម្ពុជាឆ្លងកាត់ទៅប្រទេសថៃ។ ដើម្បីទៅដល់ចំណុចប្រជុំ នឹងមានរថយន្តមកទទួល ហើយដឹកអ្នកទៅកាន់ផ្នែកខាងក្នុងនៃប្រទេសថៃ។ រហូតដល់ត្រូវបានគេរកឃើញនិងចាប់ខ្លួន។វណ្ណា