ក្រុមក្មេងទំនេីង០២នាក់និងបក្ខពួកប្រេីហិង្សាដេញវាយគ្នាទាំងកណ្ដាលរាត្រី​ (ប្រើដាវកែច្នៃ)ផ្អេីល​អ្នកភូមិ ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួន​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ​៖​ ដោយទទួល​បានព័ត៌មា​ន​ពីប្រជាពលរដ្ឋថាមា​ន ក្រុមអ្នកលេងដាវឯក​ ដេញវាយកាប់គ្នានៅចំណុ​ចផ្លូវលំ ភូមិត្រពាំងសាលា ឃុំនិទា​ន ស្រុកបសេដ្ឋ តាមហេតុការ​ណ៍ខាងលេី​ក្រុមក្មេងទំនេីង​បានធ្វើសកម្មភាពពួនស្ទាក់ដោយគប់ដុំថ្ម និងយកដាវកែច្នៃប្រវែង៥០សង់ម៉ែត្រកាប់ម៉ូតូជនរងគ្រោះឈ្មោះ ប៉ុន សាល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិ​ការ​ នគរបាលស្រុកបសេដ្ឋ​ បា​នប​ញ្ចេញកម្លាំងត្រៀមអន្ដរាគមន៍បានចេញប្រតិបត្ដិការ​ស្រាវ​ជ្រាវ​បង្រ្កា​ប​បានមុខសញ្ញា​ចំនួន​ ០២នាក់​ ទី
​ ១-ឈ្មោះ ឌឹម ផាន់ណេត ភេទប្រុ​ស អាយុ​ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី
​ ២-ឈ្មោះ​ សន វុទ្ធី ភេទប្រុស អា​យុ​ ២២ឆ្នាំ រស់នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ដកហូត​វត្ថុតាង​មធ្យោ​បា​យ​ជិះធ្វើ​សកម្មភាព​ រួមមាន​ ​ម៉ូតូ​០១​ គ្រឿងម៉ាកហុងដា​125cc ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IJ -8971 និងដាវកែច្នៃ ០១ដើម

រីឯ​ជនសង្ស័យ​ ជាបក្ខពួកបានគេចខ្លួន​ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​ -ឈ្មោះ ស រ ហៅប៉ោង-និងឈ្មោះ រ ម ហៅខ្មៅ

បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតា​ង​សមត្ថកិច្ច​បាន​កសាងសំណុំ​រឿង​បញ្ជូនមកការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់ការ​តាមនីតិវិធីច្បាប់​ ៕

...

ដោយ៖ អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print