ម៉ូតូ​ហុងដាឌ្រីម ​បុករថយន្ត​ស៊េរី​ទំនើប​ALPHARD​ដែល​ចត​ស្ងៀម​ពី​ក្រោយ​រង​ការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញ៖ ​បុរស​ម្នាក់​ជិះម៉ូតូ​ ហុងដាឌ្រីមខ្វះ​ការ​ប្រុងប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​និង​រថយន្ត​ស៊េរី​ទំនើប​ALPHARD​ដែល​ចត​ស្ងៀម​លេី​ផ្លូវ​ពី​ក្រោយ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​ ។

​ ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​ ១២និង​០៥នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ​ឆ្នាំ​២០២៥​ ជិត​រង្វង់​មូល​សម្តេច​សង្ឃ​ជួន​ណាត​ ផ្លូវ​ព្រះ​សីហនុ​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​កើតហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​ បានជិះ​ម៉ូតូ​ម៉ាក​ HONDA​ dream ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 1JY-5134 ជិះ​ធ្វើ​ដំណើរ​តាមបណ្ដោយផ្លូវ​ព្រះសីហនុ​ ក្នុង​ទិសដៅ​ពីលិចទៅកេីត​ ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ ដោយ​សារ​តែ​អ្នក​បេីក​ម៉ូតូ​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ក៏ជ្រុល​បុករថយន្ត​សេរី​ទំនើប​ម៉ាក​ ALPHARD ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ​ 2BY-9109 ដែល​ម្ចាស់​លើ​ផ្លូវ​ពី​ក្រោយ​ បណ្ដាលឲ្យរថយន្តខូចខាតផ្នែកខាង​ក្រោយ​។
​ ​ ដោយ​ឡែក​ឯខាងម៉ូតូខូចខាតផ្នែកខាងមុខ​ មនុស្ស​របួស​តិចតួច​តែ​ប៉ុណ្ណោះ​ ។
​ ក្នុង​ករណី​នេះ​ភាគី​ខាង​រថយន្ត​ទាមទារ​សំណង​៧០ដុល្លារ​តែ​ខាង​ម៉ូតូ​មាន​លទ្ធភាព​ត្រឹមតែ​២០ដុល្លារ​តែ​ប៉ុណ្ណោះ​ ។
​ ក្រោយ​កេីតហេតុ​ ដោយសារ​តែ​ការ​សម្របសម្រួល​គ្នា​មិន​ត្រូវ​មធ្យោបាយ​ត្រូវ​សមត្ថកិច្ច​ជំនាញ​វាស់​វែង​យក​ទៅ​រក្សា​ទុក​រងចាំ​ដំណោះ​ស្រាយ​នៅ​ពេល​ក្រោយ​ ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print