ខេត្តកំពង់ស្ពឺ ៖ ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមាន ក្រុមអ្នកលេងដាវឯក ដេញវាយកាប់គ្នានៅចំណុចផ្លូវលំ ភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ តាមហេតុការណ៍ខាងលេីក្រុមក្មេងទំនេីងបានធ្វើសកម្មភាពពួនស្ទាក់ដោយគប់ដុំថ្ម និងយកដាវកែច្នៃប្រវែង៥០សង់ម៉ែត្រកាប់ម៉ូតូជនរងគ្រោះឈ្មោះ ប៉ុន សាល ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិត្រពាំងសាលា ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការ នគរបាលស្រុកបសេដ្ឋ បានបញ្ចេញកម្លាំងត្រៀមអន្ដរាគមន៍បានចេញប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាចំនួន ០២នាក់ ទី
១-ឈ្មោះ ឌឹម ផាន់ណេត ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិសាឡាំ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងទី
២-ឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចដកហូតវត្ថុតាងមធ្យោបាយជិះធ្វើសកម្មភាព រួមមាន ម៉ូតូ០១ គ្រឿងម៉ាកហុងដា125cc ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1IJ -8971 និងដាវកែច្នៃ ០១ដើម
រីឯជនសង្ស័យ ជាបក្ខពួកបានគេចខ្លួន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ -ឈ្មោះ ស រ ហៅប៉ោង-និងឈ្មោះ រ ម ហៅខ្មៅ
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ អរុណរះ