លោក Wang Yi ៖បើសិនជាអាមេរិកទទូចគាបសង្កត់ទៅលើចិន នោះចិនពិតជានឹងកំដរដល់ទីបញ្ចប់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមសន្និសីទសន្តិសុខក្រុងMunich ហើយបានថ្លែងសុន្ទរកថានិងឆ្លើយសំណួរក្នុង “សន្និសីទពិសេសអំពីចិន” ។

គេហទំព័រ «CCFR China state-controlled media » ទាក់ទិននឹងបញ្ហាអំពីទំនាក់ទំនងរវាងចិននិងអាមេរិក លោក Wang Yi បានថ្លែងថា គោលនយោបាយចំពោះអាមេរិករបស់ប្រទេសចិនបានរក្សាស្ថិរភាពនិងភាពជាបន្តបន្ទាប់ នឹងមិនផ្លាស់ប្តូរដោយងាយៗទេ ។ ប្រការនេះបានបង្ហាញឱ្យឃើញនូវភាពនឹងនរខាងយុទ្ធសាស្ត្រនិងកេរ្តិ៍ឈ្មោះលើផ្ទៃអន្តរជាតិរបស់ប្រទេសធំ ។ គេហទំព័រ «CCFR China state-controlled media » គោលនយោបាយរបស់ប្រទេសចិនគឺគោលការណ៍បីចំណុចដែលលើកឡើងដោយលោក Xi Jinping ប្រធានរដ្ឋចិន ពោលគឺគោរពគ្នាទៅវិញទៅមក រួមរស់នៅដោយសនិ្តសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ។ ប្រទេសចិនបានត្រៀមលក្ខណៈឱ្យបានល្អដើម្បីបង្កើតទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព ភាពល្អបរិសុទ្ធនិងនិរន្តរភាពជាមួយអាមេរិកតាមរយៈគោលការណ៍បីចំណុចនេះ ហើយស្វែងរកបាននូវផ្លូវរួមរស់នៅជាមួយគ្នាដ៏ត្រឹមត្រូវសម្រាប់ប្រទេសធំទាំងពីរនៅលើភពផែនដីនេះ រំពឹងថាអាមេរិកអាចដើរស្របតាមទិសដៅជាមួយភាគីចិន ។ ប៉ុន្តែ បើសិនជាអាមេរិកមិនចង់ធ្វើអ៊ីចឹង ហើយទទូចគាបសង្កត់ទៅលើប្រទេសចិន នោះប្រទេសចិនពិតជានឹងកំដរដល់ទីបញ្ចប់ ចិនពិតជានឹងធ្វើការតបតវិញយ៉ាងមុតមាំចំពោះទង្វើអនុត្តរភាពដោយឯកោតភាគីរបស់អាមេរិក ពិតជានឹងគាំពារអធិបតេយ្យភាពជាតិ សេចក្តីថ្លៃថ្នូរជនជាតិនិងសិទ្ធិអភិវឌ្ឍន៍ដ៏ស្របច្បាប់របស់ប្រទេសចិនជាមិនខាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print