ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្កោលទោសចំពោះការរៀបចំផែនការភេរវកម្មប៉ុនប៉ងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងរៀបចំផែនការភេរវកម្មដ៏កខ្វក់និងមិនអាចលើកលែងបានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដោយចង់វាយប្រហារដោយដ្រូន ចូលក្នុងភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាធ្វើឃាតលើសម្ដេចតេជោ ព្រមទាំងក្រុមគ្រួសារ។

ទីស្ដីការគណៈរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមថា ក្នុងចេតនាដើម្បីតែបម្រើមហិច្ឆតាចង់បានអំណាចដោយឥតអៀនខ្មាស់ និងល្ងិតល្ងង់របស់ខ្លួនដោយពុំដែលខ្វល់ ខ្វាយពីសុខទុក្ខនិងផលប្រយោជន៍របស់ប្រជាជននិងសង្គមជាតិ ក្រុមនេះ តែងតែរិះរកគ្រប់មធ្យោបាយនិងឧបាយកលទុច្ចរិតសព្វបែបយ៉ាង ដូចជាការឃុបឃិតនិងបម្រើតាមការចង្អុលបង្ហាញពីបរទេសក្នុងការរៀបចំផែនការបដិវត្តន៍ពណ៌ សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យប្រជាជននិងមជ្ឈដ្ឋានអន្តរជាតិយល់ខុសមកលើការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយគតិបណ្ឌិតដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការលាបពណ៌អុជអាលឱ្យមានការរើសអើងក្នុងសង្គម ជាពិសេសអំពើញុះញង់ឲ្យប្រជាជន និងកងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ត្រឹមត្រូវ និងយុត្តិធម៌ រហូតដល់មានបំណងរៀបចំផែនការធ្វើភេរវកម្មប៉ុនប៉ងធ្វើឃាតលើថ្នាក់ដឹកនាំកំពូលរបស់ជាតិព្រមទាំងក្រុមគ្រួសារ ដើម្បីធ្វើឲ្យសង្គមជាតិធ្លាក់ទៅក្នុងស្ថានភាពវឹកវរចលាចលអសន្តិសុខ និងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមសាជាថ្មី។

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាតនូវរាល់ផែនការសកម្មភាពទាំងឡាយណាដែលជាអំពើភេរកម្មបង្កឡើងដោយក្រុមឧទ្ទាមក្រោយច្បាប់ ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមថែរក្សានិងការពារសុខសន្តិភាពដែលកំពុងមាន ទោះជាក្នុងតម្លៃណាក៏ដោយ។ ទន្ទឹមនេះ ក៏សូមអំពាវនាវឲ្យគ្រប់កងកម្លាំងមានសមត្ថកិច្ច មេត្តាចាប់វិធានការនិងនាំយកក្រុមឧទ្ទាមក្រៅច្បាប់ទាំងនេះព្រមទាំងបក្សពួកមកផ្ដន្ទាទោសឲ្យខាងតែបាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print