អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែ កុម្ភៈ ក្នុង សន្និសីទ សន្តិសុខ ក្រុង Munich លោក Frank-Walter Steinmeierប្រធានាធិបតីអាល្លឺម៉ង់បាន ចោទប្រកាន់ រដ្ឋាភិបាលថ្មី របស់ អាមេរិក ដែល ដឹក នាំ ដោយ លោកត្រាំថា បាន ល្មើ សនឹង ក្បួនច្បាប់ អន្តរជាតិ ។
គេហទំព័រ «CCFR China state-controlled media » ខណៈពេល ថ្លែង សុន្ទរកថា ក្នុ ងពិធី បើក នៃ សន្និសីទ សន្តិសុខ ក្រុង Munich លោក Frank-Walter Steinmeier បាន លើក ឡើង ថា ទស្សនៈពិភពលោករបស់ រដ្ឋាភិបាល ថ្មីរបស់ អាមេរិក មិន ដែល គិត ពិចារណា ដល់ ក្បូន ច្បាប់ ទំនាក់ទំនង ភាពជាដៃគូ និង ទំនុក ចិត្តដែល មាន ស្រាប់ ទាល់ តែសោះ ។ លោក បាន ព្រមាន ថា “ការ មិន គោរពក្បូនច្បាប់យ៉ាង កម្រោល មិន ត្រូវក្លាយ ជា គោលការណ៍សម្រាប់ណែនាំរបៀប រៀបរយៈថ្មីរបស់ពិភពលោកនោះទេ ” ។
គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា សន្និសីទ សន្តិសុខ ក្រុង Munich លើក ទី៦១ ដែល នឹង ដំណើរ ការ រយៈពេល ៣ថ្ងៃ បាន បើក ធ្វើ នៅក្រុង ក្រុង Munichប្រទេស អាល្លឺម៉ង់ នៅថ្ងៃទី ១៤ ខែ កុម្ភៈក្រោម ប្រធាន បទ “ ឆ្លើយ តប នឹង ការប្រឈម សន្តិសុខ សកល ” ដើម្បីពិគ្រោះពិភាក្សា អំពី បញ្ហា ពិភាក្សា ដូច ជាអភិបាល កិច្ច សកល សន្តិសុខ អាកាសធាតុ បច្ចុប្ប ន្ន ភាពនៃ របៀបរៀប រយៈអន្តរជាតិ ការ ប៉ះទង្គិច និង វិបតិ្ត ក្នុង តំបន់ ជាដើម ៕
ដោយ ៖ សិលា