សមត្ថកិច្ចជំនាញ​ បន្ដផាកពិន័យយានយន្តល្មើសចំនួន ៣១៨គ្រឿងទៀត នៅទូទាំងប្រទេសថ្ងៃទី១៥​ កុម្ភៈ​នេះ!

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ រកឃើញយានយន្តល្មើសចំនួន ៣១៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។

នាយកដ្ឋាននគរបាលចរាចរណ៍ បានបញ្ជាក់ថា​ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥) បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៨៣គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ៦៩គ្រឿង និងម៉ូតូ ៣១២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣១៨គ្រឿង, រថយន្តធំ ៣គ្រឿង, រថយន្តតូច ៤៤គ្រឿង និងម៉ូតូ ២៧១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ ថ្ងៃ ពីថ្ងៃទី១-១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៣,៤៣៣គ្រឿង, រថយន្តធំ ១៩គ្រឿង, រថយន្តតូច ១,៥០១គ្រឿង, ម៉ូតូ ១,៩១៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,៥៧៤គ្រឿង, រថយន្តធំ ២០គ្រឿង, រថយន្តតូច ៩១២គ្រឿង និងម៉ូតូ ១,៦៤២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print