លោក Xi Jinping ផ្ញើសារអបអបសាទរជូនចំពោះការបើកធ្វើកិច្ចប្រជុំកំពូលនៃសហភាពអាហ្វ្រិកលើកទី៣៨

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៥ ខែ កុម្ភៈ លោក Xi Jinping ប្រធាន រដ្ឋ ចិន បាន ផ្ញើសារអបអបសាទរជូនចំពោះ ការ បើក ធ្វើ កិច្ច ប្រជុំ កំពូល នៃសហភាពអាហ្វ្រិកលើក ទី ៣៨ ដើម្បីសម្តែង ការ អបអរសាទរ យ៉ាង កកក្តៅ ចំពោះ ប្រទេស និង ប្រជាជន នៃទ្វីប អាហ្វ្រិក ។

គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុ ងសារលិខិត លោក Xi Jinping បាន លើក ឡើ ងថា ប្រឈមមុខនឹងភាពស្មុគស្មាញបូករួមនិងភាពរង្គោះរង្គើនៃពិភពលោក “ប្រទេសសកលខាងត្បូង” ដែល មាន ប្រទេសចិន និង អាហ្វ្រិក ជា តំណាងបានខ្លាំងឡើង ៗជា សន្សឹម ៗ ។ ក្នុ ងរយៈពេល មួយ ឆ្នាំ កន្លង ទៅនេះ សហភាពអាហ្វ្រិកបាន សាមគ្គីនិង ដឹក នាំ ប្រទេស អាហ្វ្រិក ជំរុញ យ៉ាង ខ្លាំង នូវ កិច្ច កសាង សមាហរណកម្ម និងឆ្លើយតបយ៉ាង សកម្មនូវ បញ្ហា ប្រឈម ក្នុ ងតំបន់ និង ពិភពលោក ហើយ បាន រួម គ្នា បញ្ចេញ “សំឡេង របស់ អាហ្វ្រិក ” ដែល បាន ជំរុញ ឱ្យឋានៈនិង ឥទ្ធិពល របស់ អាហ្វ្រិកត្រូវ បាន លើក កម្ពស់ ជា បន្តបន្ទាប់លើ ផ្ទៃអន្តរជាតិ ។ សូម ជូនពរ យ៉ាង ស្មោះចំពោះ ប្រទេស និង ប្រជាជន អាហ្វ្រិក អាច ទទួល បាន ជោគជ័យ កាន់ តែ ធំជា បន្ត បន្ទាប់តាម ផ្លូវ នៃភាពឯករាជ្យម្ចាស់ការ ក៏ដូច ជា ការ ស្តារ និង អភិវឌ្ឍ ឡើង វិញ ។
គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានគូសបញ្ជាក់ថា ខ្ញុំ រីក រាយ រួម សហការ ជា មួយ ថ្នាក់ ដឹក នាំ នៃ ប្រទេស អាហ្វ្រិក ក្នុង ន័យ ជំរុញ ការ អនុវត្ត គំនិត ផ្តួច ផ្តើម ៦ចំណុចស្តីពីការ ពួត ដៃគ្នា ជំរុញ ការ ធ្វើ ទំនើប កម្មរវាង ចិន និង អាហ្វ្រិក ក៏ដូច ជា “ប្រតិបតិ្តការ ភាពជា ដៃគូ ចំនួន ១០ ” ដើម្បីផ្តល់ ផល ប្រយោជន៍ ជាក់ស្តែង កាន់ តែ ច្រើន ដល់ ប្រជាជន ចិន និង អាហ្វ្រិក ចំនួន ជាង ២ពាន់៨រយ លាន នាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print