រាជរដ្ឋាភិបាល មានការលើកទឹកចិត្តខ្លាំង លើក្រុមហ៊ុនធ្វើ អាជីវកម្មរ៉ែ ថ្មអារ នៅ កម្ពុជា និងជាចំណូលសេដ្ឋកិច្ចជាតិផងដែរ ខណៈកម្ពុជាមានក្រុមហ៊ុនដល់ទៅ៦៨ កំពុងដំណើរការ

ចែករំលែក៖

ភ្នំពេញ ៖ នៅប្រទេសកម្ពុជាបច្ចុប្បន្នមានក្រុមហ៊ុនកំពុង ធ្វើអាជីវកម្មរ៉ែ ថ្មអារ មានចំនួន ៦៨ក្រុមហ៊ុន  ស្ថិតនៅក្នុងខេត្ត ចំនួន ១១ នៅលើផ្ទៃដី ទំហំ ប្រហែល ៥ ១២៥ ១៣០ ហិកតា។ នេះបើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋាន រ៉ែ បានបញ្ជាក់ឱ្យដល់អ្នកសារព័ត៌មាន។
លោកបន្តថា ៖ ខណៈកន្លងទៅ អាជីវកម្មវិស័យរ៉ែថ្មអារក្នុងស្រុកបានជួបប្រទះ នូវវិបត្តិយ៉ាងធ្ងន់ធ្ងរ បណ្តាលមកពីការរាតត្បាតនៃជំងឺកូ វីដ-១៩ បូករួមភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និង សេដ្ឋកិច្ចធ្លាក់ចុះ បានធ្វើឲ្យអាជីវកម្មរ៉ែថ្មអារទទួលរងសម្ពាធ រហូតឈានទៅដល់ការផ្អាក និងបិទដំណើរការរោងចក្រ។ យ៉ាងណាមិញ ការដាក់ចេញគោលនយោបាយគាំទ្ររបស់ រដ្ឋាភិបាល បានជួយស្រោចស្រង់ស្ថានភាពឧស្សាហកម្មថ្ម អារក្នុងប្រទេសកម្ពុជាដែលស្ទើរតែដួលរលំទៅហើយនោះឲ្យ រស់រានឡើងវិញ តាមរយៈការបន្ធូរបន្ថយពន្ធ រួមទាំងការ សម្រួលនីតិវិធីនាំចេញ ដែលបានជួយឲ្យអាជីវកម្មរ៉ែថ្មអារមាន សន្ទុះរីកចម្រើន និងរុញច្រានធ្វើឲ្យខ្សែសង្វាក់ផលិតកម្មកើន ឡើងគុណជា ៤។

បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាលបានណែនាំឲ្យមានការសហការ គ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ជាមួយសមាគមថ្មអារ កម្ពុជា ដើម្បីធ្វើឲ្យអាជីវកម្មរ៉ែថ្មអារកាន់តែរីកចម្រើន កុំឲ្យមាន ការបិទ រឺផ្អាក ដែលនាំឲ្យប៉ះពាល់ដំណើរការអាជីវកម្មវិស័យ ថ្មអារនៅក្នុងប្រទេសកម្ពុជា។
ថ្មអារ សំដៅដល់ប្រភេទថ្មសំនង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែចច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំ តូចៗ (ការ៉ូឡា) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមផ្សេងៗ ជាដើម ដែលប្រើប្រាស់ក្នុងការងារសាងសង់ ឬការតុបតែង លម្អផ្នែកខាងក្នុង ឬខាងក្រៅអគារ សំណង់ សួនច្បារ និង ហេដ្ឋារចនាសម្ព័ន្ធនានាដែលជាតម្រូវការ។
វិស័យថ្មអារ បានរួមចំណែកជាកម្លាំងចលករមួយដ៏សំខាន់ ខណៈឆ្នាំ២០២៤ បាននាំចំណូលមិនមែនសារពើពន្ធ ប្រមាណ ៩០ លានដុល្លារអាមេរិកចូលថវិកាជាតិ។
សូមរំលឹកថា ៖ រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្ម ធុរកិច្ច និងការ វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែង បានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ កសិកម្មប៉ុណ្ណោះទេ គឺលើគ្រប់វិស័យឱ្យតែវិនិយោគនៅកម្ពុជា តែយើងក៏មានផលិតផលសម្រេច សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។

...

កំណើនសេដ្ឋកិច្ចរបស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការ អភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិត ជាពិសេស ការភ្ជាប់ផលិតផលក្នុងស្រុកជាមួយនឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរ យើងក៏ត្រូវពិនិត្យ មើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ ១/ បច្ចេកវិទ្យា អ៊ិនធើណែត, ២/ E-Commerce ៣/ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និង៤/ ការផ្សព្វផ្សាយព័ត៌មាន៕

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print