បុរសធ្វើបាន រឿងអីនារីធ្វើមិនបាន ! យុវតីវ័យជាង២០ឆ្នាំប្រាប់បទពិសោធន៍បើករថយន្ត បែន តម្លៃជាង ១លានដុល្លារ ដឹករ៉ែមាស

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ការអភិវឌ្ឍន៍ខ្លួន បូកផ្សំនឹងសមត្ថភាព ការប្រឹងប្រែង ធ្វើឱ្យយុវតីវ័យជាង២០ឆ្នាំប្រាប់បទពិសោធន៍បើករថយន្ត បែន តម្លៃជាង ១លានដុល្លារ ដឹករ៉ែមាស ជម្នះការមើលស្រាលពីមជ្ឈដ្ឋានទូទៅ ។
សូមបញ្ជាក់ថា ៖ ដោយមានជំនឿក្នុងចិត្តថា ការងារមិនប្រកាន់ប្រុស ស្រី ឲ្យតែមាន សមត្ថភាព និងឆន្ទៈ យុវតីម្នាក់បានឆ្លៀត ផ្ដល់បទសម្ភាសន៍ដល់ ក្រុមអ្នកសារព័ត៌មាន ពីការងារបើកបរថយន្តបែន ដឹករ៉ែមាស នៅ ការដ្ឋានជីករុករករ៉ែ មាស នៅអូរខ្វាវ ខេត្ត មណ្ឌលគិរី។

ដោយធ្លាប់សិក្សាជំនាញបើកបររថយន្តទូទៅ និងបានពង្រឹងសមត្ថភាពបើកបរ រថយន្តបែនដឹកជញ្ជូនធុនធ្ងន់ យុវតី រិន ធានា បានរៀបរាប់ពីបទពិសោធន៍ ការបើកបរ រថយន្តបែនដឹករ៉ែមាស ជាមួយការ ឭតាំងចិត្តជម្នះការមើលស្រាលពីមជ្ឈដ្ឋាន ទូទៅមួយចំនួន ដែលថាស្រ្តីមិនអាចធ្វើការ ងារធ្ងន់ ប្រើកម្លាំងខ្លាំងដូចបុរស ។

ពាក់ព័ន្ធការបើកបររថយន្ត ដែលមានទម្ងន់ ជាង១០០ តោន យុវតីរូបនេះប្រាប់ថា ៖ ការ រចនារថយន្តនេះមានសុវត្ថិភាពជាង រថយន្ត ធម្មតាសម្រាប់ប្រើប្រាស់ក្នុងលក្ខខណ្ឌជា ពិសេសដូចជាក្នុងការដ្ឋានរ៉ែ ។

ជាមួយបទពិសោធន៍បើកបរ អស់រយៈពេល ជាង៣ឆ្នាំ នៅការដ្ឋានរុករករ៉ែមាសក្នុងខេត្ត មណ្ឌលគិរី យុវតី រិន ធានា ប្រាប់ថា មិន ដែលជួបបញ្ហាគ្រោះថ្នាក់អីធ្ងន់ធ្ងរនោះទេ ខណៈដែលរថយន្តកម្លាំងខ្លាំងនេះ បាន បំពាក់ប្រព័ន្ធបច្ចេកទេសទំនើបជួយសម្រួលដល់ការបើកបរ និងអាចកាត់បន្ថយ គ្រោះថ្នាក់ផ្សេងៗ ។
យុវតីរូបនេះ ក៏ចង់ចែករំលែកឲ្យស្រ្តីគ្រប់រូប ត្រូវមានភាពរឹងមាំជឿជាក់លើខ្លួនឯងជឿថា នារីក៏អាចធ្វើកិច្ចការធំៗ ដូចបុរសបានដែរ ឲ្យតែជឿជាក់លើសមត្ថភាពខ្លួនឯង។
នេះមោទនភាព ដែលយុវតីវ័យជាង ២០ឆ្នាំអាចធ្វើបាន ចំពោះការងារ ដែលជាភារកិច្ចរបស់បុរស ។ ទាំងនេះកើតចេញពីការ យកចិត្តទុកដាក់រៀនសូត្រ ការតស៊ូ តាំងចិត្តតាមគោលបំណង ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ថានារីក៏អាចធ្វើបាន លើគ្រប់វិស័យការងារ ទាំងអស់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print