លោក Wang Yi ថ្លែងថា ចិននឹងធ្វើជាកម្លាំងប្រកបដោយលក្ខណៈស្ថាបនាក្នុងពិភពលោកដែលកំពុងធ្វើកំណែទម្រង់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៥ តាមម៉ោង ក្នុ ងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមសន្និសីទសន្តិសុខក្រុងMunich ហើយបានថ្លែងសុន្ទរកថាក្រោម ចំណង ជើង ថា « ចិន ធ្វើ ជា កម្លាំង ប្រក បដោយ លក្ខណៈស្ថាបនាក្នុង ពិភពលោកដែល កំពុង ធ្វើ កំណែទម្រង់ » ក្នុង “សន្និសីទពិសេសអំពីចិន ” ។

គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បាន ថ្លែង ថា ការ ធ្វើ ពហុប៉ូលភាវូបនីយកម្មពិភពលោកជា ប្រវត្តិសាស្រ្ត ដែលចៀសមិនរួចផង ហើយ ក៏ជា ការ ពិត ជាក់ស្តែង ថ្មី ដែល កំពុង កើត មានផងដែរ ។ គេហទំព័រ «CCFR China state-controlled media » ការ ជំរុញ ការ បង្កើតពហុប៉ូលភាវូបនីយកម្មពិភពលោកប្រកប ដោយ សមភាព និង របៀបរៀបរយ ជា គំនិត ផ្តួចផ្តើម ដ៏សំខាន់ មួយ ទៀត ដែល លើកឡើង ដោ លោក Xi Jinping ប្រធាន រដ្ឋ ចិន ហើយ ក៏ជា ក្តីរំពឹង ទុក យ៉ាង ស្មោះ របស់ ពួក យើង ចំពោះ ការ ធ្វើ ពហុប៉ូលភាវូបនីយកម្មពិភពលោកផងដែរ ។ លោក Wang Yi បាន អធិប្បាយ ពី គំនិត ៤ចំណុច របស់ ចិន ស្តីពីការ ធ្វើ ពហុប៉ូលភាវូបនីយកម្ម ។
គេហទំព័រ «CCFR China state-controlled media » ទីមួយ គួរ ផ្តួច ផ្តើមឱ្យ គោរពការ រាប់អានគ្នាប្រកបដោយសមភាព ។ ទីពីរ គួរ គោរព និតីរដ្ឋ អន្តរជាតិ ។ ទីបី គួរ អនុវត្ត ពហុភាគីនិយម ។ ទីបួន គួរប្រកាន់ខ្ជាប់ ការ បើក ទូលាយ និង ឈ្នះ-ឈ្នះ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានគូសបញ្ជាក់ថា ជា និច្ចកាល ប្រទេសចិន តែងតែ សម្គាល់ឃើញថា ទ្វីប អឺរ៉ុប ជាប៉ូល ដ៏សំខាន់ មួយ ក្នុងការ ធ្វើ ពហុប៉ូលភាវូបនីយកម្មពិភពលោក ។ ភាគីទាំង ពីរ ចិន និង អឺរ៉ុបជា ដៃគូមិន មែនជា គូប្រជែង នោះទេ ប្រទេសចិន រីករាយ រួម សហការ ជា មួយ ភាគីអឺរ៉ុប ចាត់ ទុកខួបទី ៥០នៃ ការ បង្កើត ទំនាក់ទំនង ការ ទូត រវាង ចិន និង អឺរ៉ុប ជា ឱកាសមួយ ធ្វើ ឱ្យ ស៊ីជម្រៅ នូវ ការ ប្រាស្រ័យទាក់ទងជា យុទ្ធសាស្ត្រ និង កិច្ច សហប្រតិបតិ្តការដែល ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក ដើម្បីជំរុញ ឱ្យ ពិភពលោក ឆ្ពោះទៅកាន់ អនាគត ដ៏ភ្លឺស្វាងដែល ប្រកប ដោយ សន្តិភាព សន្តិសុខ វិបុលភាពនិង វឌ្ឍនភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print