រថយន្តសាំយ៉ុងដឹកឈើពេញ បើកផ្តាច់ព្រលឹងបុកម៉ូតូ២គ្រឿងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់និងរងរបួសធ្ងន់ស្រាល៦នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ រថយន្តម៉ាកសាំយ៉ុងពណ៌ស្លែ១គ្រឿងមានដឹកឈើពេញបានបើកបរលឿនដូចហោះទៅបុកនិងម៉ូតូចំនួន២គ្រឿងបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងមនុស្ស៦នាក់ទៀតរងរបួសធ្ងន់និងស្រាល។

IMG_1324.JPG

ឧបទ្ទវហេតុដ៏គួរឲ្យរន្ធត់នេះបានកើតមានឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី១សីហា២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ក្នុងភូមិដារកណ្តាលឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំ។

លោកវរសេនីយ៍ត្រី សូ សារ៉ាត់ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំបានឲ្យដឹងថា រថយន្តដឹកឈើបើកបរដោយឈ្មោះឡុងវិតភេទប្រុសអាយុ៣០ឆ្នាំនៅភូមិសន្ទៃទី២ឃុំកក់ស្រុកពញាក្រែកទិសដៅពីកើតទៅលិចជ្រុលទៅបុកម៉ូតូចំនួន២គ្រឿងដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យប្រពន្ធអ្នកបើកបររថយន្តឈ្មោះជនវត្តីអាយុ២៤ឆ្នាំស្លាប់នៅកន្លែងកើតហេតុនិងព្រូរថយន្តម្នាក់ទៀតឈ្មោះកុយភ័សភេទប្រុសអាយុ៣៥ឆ្នាំរងរបួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូម៉ាកC100កូរ៉េពណ៌ក្រហមឈ្មោះប៉ាណាក់ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិទ្រាកឃុំដារស្រុកមេមត់ស្លាប់ភ្លាមៗអ្នករួមដំណើរជាប្រពន្ធឈ្មោះភន់ខ្ញិលអាយុ២៥រងរបួសធ្ងន់និងកូនប្រុសឈ្មោះណាក់វណ្ណាអាយុ៣ឆ្នាំស្លាប់នៅកន្លែងកើតហេតុ។

ចំណែកម៉ូតូម៉ាកគុបមូលពណ៌ស្លែពាក់ស្លាកលេខកំពង់ចាម1i.០៨៥៤បើកបរដោយឈ្មោះតុងស្រស់ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិឆ្ងរជើងឃុំដារស្រុកមេមត់រងរបួសធ្ងន់និងអ្នករួមដំណើរ២នាក់ទៀតរងរបួសស្រាល។

អ្នករងរបួសធ្ងន់៤នាក់និងស្រាល២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើកបររថយន្តបង្កហេតុត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តផងដែរ៕ វណ្ណះ

IMG_5357

IMG_5363

IMG_5359

IMG_1326.JPG

IMG_1328.JPG

IMG_1327.JPG

IMG_1330.JPG

...

IMG_5361

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print