ខេត្តកណ្តាល៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញ បើកសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមិត្ត ភាពកម្ពុជា-ចិនតាខ្មៅ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ មានប្រវែង ៨៥៥ម៉ែត្រ មានទទឹង១៣,៥ម៉ែត្រ មានកម្ពស់៨ម៉ែត្រនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ នេះ ៕