ជនជាតិបរទេសម្នាក់បានបើកបររថយន្តបញ្ច្រាសទិសទៅបុកម៉ូតូMSX បណ្តាលឲ្យរងរបួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសជនបរទេសម្នាក់បើករថយន្ត១គ្រឿងម៉ាក់ហ៊ីយ៉ានដាយក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍ ទៅបុកម៉ូតូ១គ្រឿងម៉ាក់MSX បណ្តាលឱ្យយុវជនម្នាក់រងរបួសនិងម៉ូតូខូចខាតផងដែរ ។

11823825_879266062128455_344167618_n

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីងកាលពីវេលាម៉ោង៩នឹង១០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ នៅមុខភោជនីយដ្ឋានទន្លេសាប តាមបណ្តោយផ្លូវលេខ៩៤ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូ MSX ពណ៍សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CX-1141 ជិះតាមបណ្តោយផ្លូវលេខ១៣ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តហ៊ីយ៉ានដាយ ពណ៍ស្លែរ ពាក់ស្លាកលេខភ្នំពេញ 2A-5105 បើកបរដោយបុរសជនជាតិបរទេសម្នាក់ បើកតាមបណ្តោយផ្លូវលេខ៩៤ ទិសដៅពីកើតទៅលិច ដែលជាទិសដៅបញ្ច្រាស រួចក៏បានបុកម៉ូតូពេញទំហឹងបណ្តាលឱ្យយុវជនជិះម៉ូតូរងរបួសស្រាល ចំណែកម៉ូតូគៀបជាប់ក្រោម រថយន្តរងការខូចខាត ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុសហការជាមួយនគរបាលជំនាញធ្វើការវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់ ៕ស ដារ៉ា

11816064_879266055461789_506745290_n

...

11823720_879266065461788_401123910_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print