ពលរដ្ឋរិះគន់អធិការស្រុកមណ្ឌលសីមា ករណីធូររលុងក្នុងការបង្ក្រាបគ្រឿងញៀន

ចែករំលែក៖

កោះកុង​៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​២ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង បាន​សំដែង​ការខកចិត្ត ជា​ខ្លាំង​ចំពោះ​សមត្ថកិច្ច​នគរបាល​ស្រុក​មណ្ឌលសីមា​រួម​ទាំង​កម្លាំង​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង ។​​

បើតាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បានអោយដឹងថា សមត្ថកិច្ច​នគរបាល​ខេត្តកោះកុង​រួម​ទាំង​កម្លាំង​ការិយាល័យ​កណ្តាល ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ហាក់បីដូចជា​មាន​ការឃុបឃិត​ជាមួយ​និង​ក្រុម​ឈ្មួញ​រកស៊ី​ជួញដូរ​គ្រឿងញៀន​អញ្ចឹង ទើប​មាន ការ​បណ្តែតបណ្តោយ​អោយ​មាន​ការលក់ដូ​រពាស​ពេញទី​វត្ត​អារាម​រួម​ទាំង​សាលារៀន​ផង ។

ប្រភព​បាន​បន្តទៀតថា បើសិនជា​មាន​ការបង្ក្រាប គឺ​សមត្ថកិច្ច​បាន​ត្រឹមតែ ធ្វើ​ការឃុំ​ខ្លួន​ជនសង្ស័យ​មួយ​យប់ ឬ ១​ទៅ​២សប្តាហ៍​ប៉ុណ្ណោះ ក៏​ឃើញ​ជនសង្ស័យ ទាំងនោះ​ត្រឡប់មកវិញ​បាត់ទៅហើយ ដូចជា​ការលែង​សៀក​ឆ្អិន​ភ្នែក​អញ្ចឹង​។​

​ប្រជាពលរដ្ឋ​ក៏​បាន​ធ្វើការ​សំណូមពរ ទៅដល់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​រឹក​បណ្តឹង​ច្បាប់​អោយបាន រឹងមាំ​ជាង​នេះ​បន្តិច កុំ​អោយ​ចាប់​ហើយ លេង​មកវិញ​របៀបនេះ ព្រោះ​ក្រុម​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ទាំងនោះ ដើរ និយាយ​យ៉ាង​ក្រអើតក្រទម​ថា ប្រសិន​ជា​សមត្ថកិច្ច​ចាប់​ពួកគេ​យ៉ាងច្រើន​ណាស់ មួយ​យប់ ឬ ពីរ​យប់​ប៉ុណ្ណោះ គឺ មេ​គេ​ទៅ​លួស​មកវិញ​បាត់ទៅហើយ ។​

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ លោក ជា សារិន អធិការ​ស្រុក​មណ្ឌលសីមា បាន​អោយ​សារព័ត៌មាន​យើង​ដឹង​ថា ពុំ​មាន​ការដោះលែង​ប្រជាពលរដ្ឋ​ចោទប្រកាន់​នោះទេ ហើយ​កាលពី​យប់​ថ្ងៃទី​៣០ ខែកក្កដា កម្លាំង​របស់​លោក​បាន ហៅ​ក្មេង​មួយក្រុម មក​ធ្វើការ​ពិនិត្យ​ទឹកនោម ហើយ​បាន​ពិនិត្យឃើញ​ថា​មាន​ក្មេង​ចំនួន ៥​នាក់ បាន​ជាប់​សារធាតុ ញៀន ហើយក៏​បាន​ធ្វើ​កិច្ចសន្យា និង អញ្ជើញ​អាណាព្យាបាល​អោយមក​យកទៅ​ធ្វើការ​ណែនាំ​អប់រំ​ឡើងវិញ  មិន មែន​ជា​ករណី​ចាប់​គ្រឿងញៀន​ដូច​ប្រជាពលរដ្ឋ​លើកឡើង​នោះទេ ៕  ឆ្លាមសមុទ្រ

IMG-20150802-WA0044_resized

...

IMG-20150802-WA0045_resized

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print