រថយន្តឡិចស៊ិសបុកជាមួយគោយន្តដឹកទឹកកកនៅខេត្តស្វាយរៀង​ស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មនុស្ស៣នាក់បានបាត់បង់ជីវិត និង១ម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីហេតការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តឡិចស៊ីស បុកជាមួយគោយន្តដឹកទឹកកក កាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ។

សេចក្តីរាយការណ៍បានបញ្ជាក់ថា រវាងរថយន្តឡិចស៊ីស នឹងគោយន្តនេះបានបើកបរក្នុងទិសដៅស្របទិសគ្នា ពីកើតទៅលិច តាមបណ្តោយផ្លូវជាតិលេខ១ លុះមកដល់ចំណុចតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រថយន្តឡិចស៊ីសក៏បុកជាមួយគោយន្តដឹកទឹកកកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់តែម្តង ៕ យឹម សុថាន

11781811_1672928669592745_3274202317264553561_n

11059564_1672928696259409_5454244469760146885_n

...

11800584_1672928729592739_7797160055412259443_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print