ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយនគរបាលស្រុកកំរៀង បានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន០២នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងមូលដ្ឋាន ជាក់ស្ដែងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាម៉ីន KETAMINE ជិត០១គីឡូក្រាម។
ប្រភពដដែលបន្តថា កិច្ចប្រតិបត្តិការដែលធ្វេីឡេីង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ និងបន្តរហូតដល់វេលាម៉ោង២០និង៥០ នាទីនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង។
កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោបល់ដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ ដាញ់អេងប៊ុនចាន់ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងធ្វើការឃាត់ខ្លួនជន សង័្សយ០២នាក់គឺ៖
១-ឈ្មោះយ៉ែម ឌៀរ ហៅ ដា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូ មិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះហេង តុង ភេទប្រុស អា យុ ៥៥ឆ្នាំ មានទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំ បង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន០១ថង់ធំទម្ងន់ ៩៨០,៧៣ក្រាម
-ទូរស័ព្ទដៃ(ចាស់) ។
-រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស សេរីឆ្នាំ២០២៣
ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមច្បាប់៕ដោយ៖តារា