នារីរូបស្រស់ម្នាក់បើករថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរេចង្កូតឡើងចិញ្ចើមផ្លូវទៅប៉ះស្រ្តីវ័យចំណាស់ម្នាក់ទៀតរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ នារីរូបស្រស់ម្នាក់ចេញពីផឹកសុីក្នុងហាងមួយកន្លែងរួចបើករថយន្តម៉ាក KIA MORE NING មួយគ្រឿងត្រឡប់ទៅផ្ទះវិញក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់មួយកង់ហើយរថយន្តរេចង្កូតឡើងចិញ្ចើមផ្លូវជ្រុលទៅប៉ះ ស្រ្តីវ័យចំណាស់ម្នាក់ដែលអង្គុយនៅក្បែនោះរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចំណុចស្តុបតាឡោកបែកស្ថិតនៅលើផ្លូវ៥៩៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញ រថយន្តម៉ាក KiAMorning ពណ៌សមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BD-8200 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥៩៨ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះពេលបើកមកដល់ចំណុចកើតហេតុខាងលើនៅនឹងស្តុបត្រឡោកបែក ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួន មួយ កង់រងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនក៏បានរេចង្កូតមកខាងស្តាំដៃម្តងឡើងចិញ្ចឹមផ្លូវទៅប៉ះនិងស្ត្រីវ័យចំណាស់ម្នាក់ដែលស្នាក់នៅក្បែរនោះបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយ នៃមន្ទីពេទ្យរដ្ឋមួយកន្លឬងដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ចំណែកឯនារីជាអ្នកបើករថយន្តបង្កបានឡើងម៉ូតូមួយគ្រឿងជិះគេចពីកន្លែងកើតហេតុបាត់ស្រមោល។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្តោះអាសនុនរង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយនៅពេលក្រោយ៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print