គ្រឿងញៀនប្រភេទកេតាម៉ីន​KETAMINE ជិត០១គីឡូក្រាម​ ត្រូវសមត្ថកិច្ចបង្រ្កាបនិងឃាត់ខ្លួនជនសង័្សយចំនួន០២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងសមត្ថកិច្ចន​គរបាលនៃការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន​ខេត្ត​ សហការជាមួយនគរបាលស្រុកកំរៀង​ បានធ្វេីការឃាត់ខ្លួនជនសង័្សយចំនួន​០២​នាក់​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​ក្នុងមូលដ្ឋាន​ ជាក់ស្ដែង​ដកហូត​វត្ថុតាង​គ្រឿងញៀនប្រភេទកេតាម៉ីន​ KETAMINE ជិត​០១គីឡូក្រាម។

ប្រភពដដែលបន្តថា​ កិច្ចប្រតិបត្តិការដែលធ្វេីឡេីង កាលពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០​២៥​ និងបន្តរហូតដល់វេលាម៉ោង២០​និង​៥០ នា​ទីនៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្ត​បាត់​ដំបង។

កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមយោ​បល់ដឹកនាំរបស់លោកឧត្តមសេ នី​យ៍ទោ​ ដាញ់អេង​ប៊ុន​ចាន់​ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធី​ពីលោក​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលា​ដំបូ​ង​ ខេត្តបាត់ដំបងផង​ធ្វើការឃាត់ខ្លួនជន សង័្សយ​០២នាក់គឺ៖
១-ឈ្មោះយ៉ែម ឌៀរ ហៅ ដា ភេទប្រុស អាយុ​៣៦​ឆ្នាំ មានទីលំនៅភូ មិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។
២-ឈ្មោះហេង តុង ភេទប្រុស អា យុ​ ៥៥ឆ្នាំ មានទី​លំនៅភូមិស្វា​យធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំ បង ។
-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន​០១​ថង់ធំទម្ងន់ ៩៨០,៧៣ក្រាម
-ទូរស័ព្ទដៃ(ចាស់) ។
-រថយន្តចំនួន០១គ្រឿងម៉ាក FORD RANGER XLT ពណ៌ស សេរីឆ្នាំ២០២៣

...

ជនសង័្សយនិងវត្ថុតាង បច្ចុប្បន្នបាន​នឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print