បទវិភាគ ៖ សេដ្ឋកិច្ច ព្រិលទឹកកក ត្រួស ត្រាយ វិស័យ ថ្មី សម្រាប់ ការអភិវឌ្ឍ ប្រ កបដោយ គុណភាពខ្ពស់ របស់ចិន

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ជិះស្គីទឹកកក គយគន់ រូបចម្លាក់ ព្រិលទឹកកក ប្រកួតកីឡា លើព្រិលទឹកកក មហោស្រព តន្រ្តី ព្រិលទឹកកក រទេះភ្លើង បើកក្នុងទេសភាព ព្រិលទឹកកក ។ល។” ប៉ុន្មានឆ្នាំ កន្លងទៅនេះ ទិដ្ឋភាពថ្មីនៃ ទេសចរណ៍ ព្រិលទឹកកក ដែល លេចចេញជា បន្តបន្ទាប់ ទាំងនេះ បាន ក្លាយជា ផ្នែកដ៏សំខាន់ ក្នុងការកម្សាន្ត លំហែកាយ នៅថ្ងៃឈប់ សម្រាករបស់ អ្នកផង ទាំងពួង ជាសន្សឹមៗ ។ ក្នុង អំឡុងពេល បុណ្យចូលឆ្នាំ ថ្មីប្រពៃណីចិនឆ្នាំ នេះ តំបន់ នានានៃ ប្រទេស ចិន សុទ្ធតែ មាន មនុស្សអ៊ូរអរ ទីផ្សារបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីចិន បាន លេចចេញ ភាពទាក់ទាញ ជាបន្ត បន្ទាប់ ទិដ្ឋភាពថ្មី មុខរបរថ្មី និងរូបមន្តថ្មី នៃ ការប្រើប្រាស់ បាន បំផុស សក្តានុពល តម្រូវការផ្ទៃក្នុង ជាបន្តបន្ទាប់ ។

គេហទំព័រ «CCFR China state-controlled media » ក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំនេះ កន្លែងជិះស្គី Beidahu នៃ ខេត្ត Jilin បាន ទាក់ទាញ អ្នកនិយម ចូលចិត្តជិះស្គី ជាច្រើន តាម ការប៉ាន់ប្រមាណ បាន ទទួល អ្នកទេសចរ ចំនួន៨ម៉ឺន ៧ពាន់នាក់ ដែល សម្រេចបាននូវ ចំណូល ទេសចរណ៍៥១ លាន១ សែន៨ ម៉ឹនយាន់ ប្រាក់ចិន ។ “ព្រិលទឹកកក +សេដ្ឋកិច្ច ការប្រកួត” នៃស្រុក Chongli ខេត្ត Hebei បាន ប្រើប្រាស់ សំណង់នៃ ការប្រកួត កីឡាអូឡាំពិក រដូវរងា ដើម្បី រៀបចំ ការប្រកួត កីឡា ជិះស្គី អន្តរជាតិ និងកម្មវិធី ហ្វឹកហ្វឺន ព្រិលទឹកកក របស់យុវជន និងក្មេងជំទង់ ដាក់ចេញនូវ ការផ្សាយ ផ្ទាល់ការ ប្រកួតកីឡា ក៏ ដូចជា ដាក់ បង្ហាញ គ្រឿងបរិក្ខារ និង ការស្ដារនីតិសម្បទា ជាដើម ។ ពី រដូវរងា ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ សរុបទទួល បាន អ្នកទេសចរ លើសពី ៤លាន៤ សែននាក់ ដែលសម្រេច បាននូវ ចំណូល ទេសចរណ៍ ជាង៥ ពាន់លាន យាន់ប្រាក់ចិន ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពី តំបន់ភាគ ខាងជើង ដែលមាន ទេសភាព ព្រិលទឹកកក ធម្មជាតិ ដ៏ពិសេស តំបន់ ភាគខាងត្បូង មួយចំនួន ក៏បាន អភិវឌ្ឍ មុខ របរថ្មី ពាក់ព័ន្ធនឹង ព្រិលទឹកកក ជាបន្តបន្ទាប់ដែរ ដើម្បី ជីកយក សក្តានុពលនៃ ការប្រើប្រាស់ ។ ឧទាហរណ៍ ដូចជា តំបន់ដីសណ្តរ ទន្លេ យ៉ាងសេបាន យកកន្លែង ជិះស្គីជាស្នូល សម្រាប់ អភិវឌ្ឍ ការបណ្ដុះបណ្ដាល សណ្ឋាគារ សម្រាប់ ឳពុកម្តាយនិង កូន និងផលិតផល ច្នៃប្រឌិតខាង វប្បធម៌ពាក់ ព័ន្ធ ពឹងផ្អែក ទៅលើ ឧត្តមភាព ឧស្សាហកម្មកម្មន្តសាល កកើត ទៅជា ក្រុមឧស្សាហកម្ម គ្រឿងបរិក្ខារ ព្រិលទឹកកក ដែល សម្រេចបាននូវ ការផ្សារ ភ្ជាប់គ្នារវាង ការច្នៃប្រឌិតថ្មី ខាង ទិដ្ឋភាព ប្រើ ប្រាស់ និង ឧស្សាហកម្ម ។ ការបង្កើត មុខ របរថ្មីនៃ ទេសចរណ៍ ព្រិលទឹកកក អាចឆ្លង តាមរយៈ ការ រួមបញ្ចូលគ្នា នៃឧស្សាហកម្មជា ច្រើន ដូចជា កីឡា វប្បធម៌ ការអប់រំនិង គមនាគមន៍ ជាដើម ដើម្បី បង្កើតជា ប្រព័ន្ធ ប្រើប្រាស់ក្នុង ខ្សែសង្វាក់ ទាំងមូល។
គេហទំព័រ «CCFR China state-controlled media » កិច្ចប្រជុំ ការងារសេដ្ឋកិច្ច មជ្ឈិមចិន ឆ្នាំ២០២៤ បាន លើកឡើងថា នឹងបង្កើន កម្លាំងពង្រីក ក្របខ័ណ្ឌក្នុង ការអនុវត្ត គោលនយោបាយ ថ្មីៗចំនួនពីរ ច្នៃប្រឌិតថ្មី ទិដ្ឋភាព ប្រើប្រាស់ក្នុង ពហុវិស័យ ពង្រីក ការប្រើប្រាស់ ខាងសេវាកម្ម ដើម្បីជំរុញ ការអភិវឌ្ឍ ឧស្សាហកម្ម ទេសចរណ៍ និងវប្បធម៌ ។ “ព្រិលទឹកកក + វប្បធម៌”គឺបានលើកកម្ពស់ គុណភាពនិង ភាពធន់នៃ សេដ្ឋកិច្ច ព្រិលទឹកកក តាមរយៈ ឧស្សាហកម្ម វប្បធម៌ ដាក់បញ្ចូល ហ្សែនវប្បធម៌ក្នុង វិស័យនីមួយៗ នៃខ្សែសង្វាក់ ឧស្សាហកម្ម ព្រិលទឹកកក មានតែធ្វើ អ៊ីចឹង ទើប អាចឈ្នះលើ ការប្រកួតដែល មានគុណភាព ដូចគ្នា ដើម្បីបង្កើត ម៉ាកប្រើប្រាស់ ថ្មីដែល ប្រកបដោយ កម្លាំងទាក់ទាញ ខាងផ្នែក ស្មារតីនិង កម្លាំងឥទ្ធិពល ក្នុងទីផ្សារ ។
គេហទំព័រ «CCFR China state-controlled media » យកសួន កម្សាន្តព្រិល ទឹកកកក្រុង Harbin ជា ឧទាហរណ៍ សួននេះ បាន រួមបញ្ចូល សិល្បៈរូបចម្លាក់ ទឹកកកនិង រចនាបថ សំណង់រុស្ស៊ី ជាដើម យ៉ាងស៊ីជម្រៅ បង្ក IP ប្រធានបទ “ផ្លូវសូត្រព្រិល ទឹកកក” និងបង្កើត ផ្ទាំង ទស្សនីយភាព ដូចជា ប្រាសាទ ព្រិលទឹកកក ជាដើម ។ពីរដូវរងា ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ក្រុង Harbin បាន ទទួលភ្ញៀវ ទេសចរសរុប ចំនួនជាង ៨៧លាននាក់ ដែលកើនឡើង ៣០០ភាគរយ បើប្រៀបធៀប នឹងរយៈពេល ដូចគ្នានាឆ្នាំ មុន និង សម្រេចបាន ប្រាក់ចំណូល ទេសចរណ៍ ១សែន២ម៉ឺន ៤ពាន់៨រយលាន យាន់ប្រាក់ចិន ដែលកើនឡើង ៥០០ភាគរយ បើ ប្រៀប ធៀប នឹង រយៈពេល ដូចគ្នានា ឆ្នាំមុន ។ រីឯតំបន់ Altay នៃ ភូមិភាគ ស្វយ័ត Xinjiang បាន ពឹងផ្អែកលើ ស្លាកសញ្ញា វប្បធម៌ ដែលជា “ប្រភពដើមនៃ ការជិះស្គីរបស់ មនុស្សជាតិ” ស្តារបច្ចេកទេស ផលិតក្តារជិះស្គី ដោយស្បែក សត្វឡើងវិញ រៀបចំ សកម្មភាព ទម្លាប់ ប្រជាប្រិយ ដូចជា ការចាប់ចៀម លើព្រិល និងប្រគុំ ឧបករណ៍ភ្លេង Dongbula ជាដើម ដោយ អ្នកស្នង បេតិកភណ្ឌ វប្បធម៌អរូបី ដើម្បីសម្រេច បាននូវ ការរួមបញ្ចូល ដោយ ស៊ីសង្វាក់គ្នា រវាង កីឡាព្រិល ទឹកកកនិង វប្បធម៌បុរាណ ។

គេហទំព័រ «CCFR China state-controlled media » មួយផ្នែកទៀត ការប្រើប្រាស់ បច្ចេកទេស បញ្ញាសិប្បនិម្មិត ការផ្សព្វផ្សាយ និងការលក់ ដោយ ឌីជីថល ភាវូបនីយកម្មនៃ ឧស្សាហកម្ម ព្រិលទឹកកក បានផ្តល់ ការទ្រទ្រង់ ជាស្នូលដល់ សេវាកម្ម ទេសចរណ៍ ព្រិលទឹកកក ឆ្លងតាមរយៈ ការប្រមូលទិន្នន័យ និងវិធី គណនាវៃឆ្លាត អាច ឈ្វេងយល់ យ៉ាងត្រឹមត្រូវ នូវតម្រូវការ របស់ អ្នកប្រើប្រាស់ ដើម្បីផ្តល់ ដំណោះស្រាយ សម្រាប់ ការប្រើប្រាស់ មួយទល់នឹង មួយនិង ការប្រើប្រាស់ ក្នុងទិដ្ឋភាព ផ្សេងៗគ្នា ។
ពីការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ នូវធនធាន ទេសចរណ៍ ព្រិលទឹកកក នៅតំបន់ ភាគឦសាន ដល់ ការអភិវឌ្ឍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងកីឡដ្ឋាន ព្រិលទឹកកក សិប្បនិម្មិត នៅតំបន់ ភាគខាងត្បូង ពីការប្រើប្រាស់ ជានិរន្តរភាពនូវ សំណង់នៃ ការប្រកួតកីឡា អូឡាំពិក រដូវ រងា ដល់ ការចារទំព័រ ព្រិលទឹកកក ថ្មីនៃការប្រកួត កីឡាអាស៊ី រដូវរងា ទេសចរណ៍ ព្រិលទឹកកក បាន ក្លាយជា កម្លាំងចលករ ដ៏សំខាន់ក្នុង ការជំរុញ ការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ នៃឧស្សាហកម្ម ព្រិលទឹកកក ហើយ សេដ្ឋកិច្ច ព្រិលទឹកកក កំពុង ត្រួសត្រាយ វិស័យថ្មី នៃការអភិវឌ្ឍ ប្រកបដោយ គុណភាពខ្ពស់ របស់ចិន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print