ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីធ្វើការទិញមូលបត្ររដ្ឋ ដែលខ្លួនឹងធ្វើការបោះផ្សាយនៅថ្ងៃទីខាងមុខនេះ ដើម្បីប្រមូលទុនប្រមាណ៦លានដុល្លារពីវិស័យឯកជន។
យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ៖« ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនដំលើងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជ្រាមថា ការជញថ្លៃលក់មូលបត្ររដ្ឋ លើកទី៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:៣០រសៀល»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រកម្ពុជាកាលពីថ្ងៃទី៣០ ខែកមរា ក្រសួងនឹងបោះផ្សាយនូវមូលបត្ររដ្ឋសរុបចំនួន ២៤ ពាន់ឯកតាតាមរយៈ ធនាគារជាតិនៃកម្ពុជាដែលជាភ្នាក់ងារបោះផ្សាយ ជាមួយតម្លៃចារឹក ១លាន រៀលក្នុងមួយឯកតា ខណៈថ្លៃបោះផ្សាយគឺចន្លោះពី៩៩៥ ៦០៧ ដល់ ៩៩៨ ០៤៤រៀលក្នុងឯកតា។ ការបោះផ្សាយនឺងនឹងមានរយៈពេល១ឆ្នាំ (២០២៥-២០២៦) ជាមួយអត្រាគូប៉ុង ២,៨០% ក្នុងមួយឆ្នាំ និង ចំនួនដងនៃការទូទាត់គូប៉ុងគឺនឹងធ្វើឡើង២ដង។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានដាក់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋចេញផ្សាយ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។
គួររម្លឹកថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ធ្លាប់បានពន្យល់ថាតាមក្របខ័ណ្ឌគោលនយោបាយ មូលបត្ររដ្ឋអាចទិញបានតែនៅលើទីផ្សារបឋមតែប៉ុណ្ណោះដែលភាគច្រើនទិញដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអង្គភាពស្រដៀងៗគ្នានេះជាច្រើនទៀត។
លោករដ្ឋលេខាធិការរូបនេះ បានថ្លែងថា៖«វិនិយោគិនផ្សេងទៀតរួមទាំងសាធារណជន នឹងអាចវិនិយោគលើមូលបត្ររដ្ឋនៅលើទីផ្សារបន្ទាប់ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែជំរុញឱ្យមានឆាប់តាមដែលអាចធ្វើទៅបាន»។
លោកបន្តថា៖ «ការបោះផ្សាយនេះ គឺសម្រាប់ផ្តល់ហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាបានប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ»។
រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមបោះផ្សាយមូលបត្ររដ្ឋតាំងពីឆ្នាំ ២០២២ ដោយបានជ្រើសរើសថ្នាលជួញដូរអនឡាញរបស់ធនាគារជាតិនៃកម្ពុជា (NBCP) ជាភ្នាក់ងារបោះផ្សាយ៕ដោយ៖តារា