ធនាគារជាតិ៖​ កម្ពុជា​ នឹងធ្វើការបោះផ្សាយមូលបត្រ រដ្ឋនៅថ្ងៃ ទី១៩ ខាងមុខនេះដើម្បីកៀរគរទុន៦លានដុល្លារ

ចែករំលែក៖

ភ្នំពេញ​៖​ ធនាគារជាតិនៃកម្ពុជា​ អំពាវនាវដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដើម្បីធ្វើការទិញមូល​បត្ររដ្ឋ​ ដែលខ្លួនឹងធ្វើការបោះផ្សាយ​នៅថ្ងៃទីខាងមុខនេះ ដើម្បីប្រមូលទុនប្រមាណ៦លាន​ដុល្លារ​​ពីវិស័យឯកជន។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិ៖« ​ធនាគារជាតិនៃកម្ពុជា​ សូមជម្រាបជូនដំលើងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជ្រាមថា ការជញថ្លៃលក់មូលបត្ររដ្ឋ លើកទី៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ​ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ តាមមរយៈប្រព័ន្ធ NBCP ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២:៣០រសៀល»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ញើរទៅកាន់ផ្សារមូលបត្រ​កម្ពុជាកាលពីថ្ងៃទី៣០ ខែកមរា ក្រសួងនឹងបោះផ្សាយនូវមូលបត្រ​រដ្ឋសរុបចំនួន ២៤ ពាន់ឯកតាតាមរយៈ ធនាគារជាតិនៃកម្ពុជាដែលជាភ្នាក់ងារបោះផ្សាយ ជាមួយតម្លៃចារឹក ១លាន រៀលក្នុងមួយឯកតា ខណៈថ្លៃបោះផ្សាយគឺចន្លោះពី៩៩៥ ៦០៧ ដល់ ៩៩៨ ​០៤៤រៀលក្នុងឯកតា។ ការបោះផ្សាយនឺងនឹងមានរយៈពេល១ឆ្នាំ (២០២៥-២០២៦) ជាមួយអត្រាគូប៉ុង ២,៨០% ក្នុងមួយឆ្នាំ និង ចំនួនដងនៃការទូទាត់គូប៉ុងគឺនឹងធ្វើឡើង២ដង។

សូមជម្រាបជូនថា​ កាលពីថ្ងៃទី១៣​ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានដាក់ផែនការបោះផ្សាយលក់មូលបត្ររដ្ឋ​ចេញផ្សាយ ​ តាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform-NBCP) ក្នុងទំហំ ៥០០ ប៊ីលានរៀល (ឬជាង១២៣,៦៨៧ លានដុល្លារ)។

គួររម្លឹកថា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ លោក មាស​ សុខ​សេន​សាន ធ្លាប់​បានពន្យល់ថាតាម​ក្របខ័ណ្ឌ​គោលនយោបាយ មូល​ប​ត្រ​រដ្ឋ​អាច​ទិញ​បានតែ​នៅលើ​ទីផ្សារ​បឋម​តែប៉ុណ្ណោះ​ដែល​ភាគច្រើន​ទិញ​ដោយ​គ្រឹះ​​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ក្រុមហ៊ុន​មូល​ប​ត្រ និង​ក្រុមហ៊ុន​ធានារ៉ាប់រង បេឡា​ជាតិ​របប​​សន្តិសុខ​សង្គម ​(​ប​.​ស​.​ស​) និង​អង្គភាព​ស្រដៀងៗ​គ្នា​នេះ​ជាច្រើន​ទៀត​។​

លោករដ្ឋលេខាធិការរូបនេះ​ បាន​ថ្លែងថា​៖«​វិនិយោគិន​ផ្សេងទៀត​រួមទាំង​សាធារណជន នឹង​អាច​វិនិយោគ​លើ​មូល​ប​ត្រ​រដ្ឋ​នៅលើ​ទីផ្សារ​បន្ទាប់ ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កំពុងតែ​ជំរុញឱ្យមាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​»​។​

លោកបន្តថា​៖ «​ការ​បោះផ្សាយ​នេះ គឺ​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​លើ​គម្រោង​វិ​និ​យោគ​ដែល​អាច​ផ្តល់​ចំណូល​ត្រង់​មក​រាជរដ្ឋាភិបាល និង​ផ្តល់​ផល​រហ័ស ដើម្បី​ធានាបាន​ប្រ​សិទ្ធ​ភាព​នៃ​ការវិនិយោគ និង​ចីរភាព​នៃ​ការគ្រប់គ្រង​បំណុល​សាធារណៈ និង​ថវិកាជាតិ​»​។​

...

​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាប់ផ្តើម​បោះផ្សាយ​មូល​ប​ត្រ​រដ្ឋ​តាំងពី​ឆ្នាំ​ ២០២២ ដោយបាន​ជ្រើសរើស​ថ្នាល​ជួញដូរ​អន​ឡាញ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ​(NBCP) ជា​ភ្នាក់ងារ​បោះផ្សាយ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print