ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅតុលាការ ករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវអាវុធគ្រឿងផ្ទុះដោយគ្មានច្បាប់អនុញ្ញាត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យ៦នាក់និងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង បញ្ជូនទៅតុលាការ ករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវអាវុធគ្រឿងផ្ទុះដោយគ្មានច្បាប់អនុញ្ញាតនៅក្រុងបាវិត។

កងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈនេះថាដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង២០និង៤៥ នាទី ថ្ងៃទី១២ ខែកុម្ភ: រហូតដល់វេលាម៉ោង១៦និង១៣នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង ទទួលជំនាញ បានធ្វើប្រតិបត្តិការបង្ក្រាបករណី រក្សាទុកឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងករណីកាន់កាប់នូវអាវុធគ្រឿងផ្ទុះដោយគ្មានច្បាប់អនុញ្ញាត។

ប្រភពបានបន្តទៀតថាការបង្ក្រាបករណីខាងលើនៅចំណុចខាងមុខសណ្ឋាគារឋាណាថា និងមុខខេធីវី ABC ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៦នាក់រួមនឹងវត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ចំនួន ៤៨៤,៤០ ក្រាម (គិតទាំងសំបកវេចខ្ចប់)មេតំហ្វេមីន, ម្សៅម៉ត់ពណ៌សថ្លាចំនួន០២ កញ្ចប់មានទម្ងន់ ៦,៨០ ក្រាម (គិតទាំងសំបកវេចខ្ចប់), រថយន្ត ចំនួន០១ គ្រឿង, ម៉ូតូ ចំនួន០២ គ្រឿង, ទូរស័ព្ទ ចំនួន០៩ គ្រឿង, អាវុធខ្លី ចំនួន០១ ដើម គ្រាប់០៦ គ្រាប់, លិខិតឆ្លងដែន ចំនួន១៧ ក្បាល, អត្តសញ្ញាប័ណ្ណវៀតណាម ចំនួន០២ សន្លឹក, សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print