ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដឹកនាំដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្មក្លឹបឌីស្កូតែក ក្នុងមូលដ្ឋាន។
អាជ្ញាធរបានឲ្យដឹងថា ការចុះពិនិត្យខាងលេីនេះមាន
ចំនួន ០៥ទីតាំង រួមមានៈ ក្លឹបឌីស្កូតែក ស្ពាយឌឺ, ក្លឹបឌីស្កូតែក ឌី.អូ.ធី.២, ក្លឹបឌីស្កូតែក ជី ២១, ក្លឹបឌីស្កូតែក មីតណាយ ស្ថិតនៅសង្កាត់ចោមចៅទី១ និងក្លឹបឌីស្កូតែក អ៊ិច ហ្សូម ស្ថិតនៅសង្កាត់ចោមចៅទី២ ក្នុងនោះលោកអភិបាលខណ្ឌ បានណែនាំដល់ម្ចាស់ទីតាំងរួមមានដូចខាងក្រោម៖
១-ហាមជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងគ្រប់ប្រភេទ
២-ហាមជួញដូរផ្លូវភេទ
៣-ហាមមិនឲ្យក្មេងក្រោមអាយុ ១៨ឆ្នាំ ចូលក្លឹបកម្សាន្ដ (អនីតិជន)
៤-ត្រូវរៀបចំបំពាកអំពូលសូឡានៅតាមច្រកផ្លូវសុវត្ថិភាព
៥-ត្រូវរៀបចំស្លាកសញ្ញាសុវត្ថិភាពច្រកចេញ-ចូលឲ្យបានត្រឹមត្រូវ
៦-ត្រូវកែតម្រូវច្រកទ្វារសុវត្ថិភាពឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់ និងមានលំហូរចេញចូលបានរលូន
៧-និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ។
ក្នុងវង្វង់ប្រតិបកត្តិការខាងលេីនេះអាជ្ញាធរសូមអរគុណដល់បងប្អូនម្ចាស់ទីតាំងដែលបានចូលរួមសហការនិងអនុវត្ត៕