ព្រឹកនេះ រដ្ឋសភា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ ដើម្បីពិភាក្សាលើរបៀបវារៈចំនួន២

ចែករំលែក៖

ភ្នំពេញ÷ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

យោងតាមសេចក្តីជូនដំណឹង ពីអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា សម័យប្រជុំខាងលើ នឹងពិភាក្សាលើតាមរបៀបវារៈចំនួន២ រួមមាន៖

១-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។

...

និង២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print