សមត្ថកិច្ចឃាត់ខ្លួនបុរសញៀនថ្នាំម្នាក់ដែលវាយប្រពន្ធកូនឲ្យរបួសនិងទៅដុតផ្ទះអ្នកជិតខាងឆេះអស់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ធ្លាក់ខ្លួនប្រឡូកជាមួយគ្រឿងញៀនបានធ្វើសកម្មភាពវាយប្រពន្ធនិងកូនឲ្យរងរបួសធ្ងន់ហើយថែមទាំងទៅលួចដុតផ្ទះអ្នកភូមិឆេះអស់១ខ្នងទាំងស្រុងបង្កឲ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់ ត្រូវបានឃាត់ខ្លួនពីនគរបាលស្រុកភ្នំព្រឹក ឆែកឆេររកឃើញថ្នាំញៀនមួយចំនួនធំ។

ជនសង្ស័យគ្រឿងញៀរូបនោះឈ្មោះ រៀង កុសល អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រកដ រស់នៅក្នុងភូមិដំណាក់បេង ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹក ឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់។

ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២១៦ ក្រោយពីជនសង្ស័យប្រើអំពើហិង្សាវាយប្រពន្ធកូននិងដុតផ្ទះអ្នកភូមិ។

លោកវរសេនីយ៍ត្រី សារ៉េត វិសេដ្ឋ អធិការរងទទួលការងារព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឲ្យដឹងថា ជនសង្ស័យគ្រឿងញៀនខាងលើជាមុខសញ្ញាប្រើប្រាស់ និងលក់ចែកចាយថ្នាំញៀនក្នុងមូលដ្ឋានរបស់ខ្លួនហើយតែងតែបង្កអន្តិសុខធ្វើឲ្យពលរដ្ឋក្នុងភូមិមានការភ័យខ្លាច។ ជាមួយនិងការឃាត់ខ្លួនជសង្ស័យសមត្ថកិច្ចឆែកឆេររកឃើញចាប់យកថ្នាំញៀនមេតំហ្វេតាមីន WY ៨៤ គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន ៥កញ្ចប់តូច កាំបិតចុងស្រួចចំនួន២ដើម សោម៉ាលេត១ និងទូរស័ព្ទដៃ២គ្រឿង។

សូមបញ្ជាក់ថា គ្រឿងញៀនត្រូវគេមើលឃើញថា តែងតែបង្កអសន្តិសុខក្នុងសង្គម មនុស្សសេពគ្រឿងញៀនត្រូវគេមើលឃើញក្លាយជាមនុស្សកាចសាហាវ ប្រើអំពើហិង្សា លួចឆក់ប្លន់ ចាប់រំលោភ ជាដើម ។ គ្រឿងញៀនក៏កំពុងអូសទាញយុវជនចាប់ពីក្រុងរហូតដល់ជនបទបើសិនជាសមត្ថកិច្ចមិនមានវិធានការធ្វើការបង្ការទប់ស្កាត់និងបង្រ្កាបគ្មានប្រសិទ្ធភាពទេនោះ។ គ្រឿងញៀនមកដល់ពេលនេះត្រូវគេនិយាយថា គ្មានថ្នាំព្យាបាលនោះឡើយ។

សូមរំលឹកថា ខេត្តបាត់ដំបង ត្រូវគេមើលឃើញថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះបានចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនបានជាច្រើននាក់និងថែមទាំងចាប់យកថ្នាំញៀនមួយចំនួនធំជាបន្តបន្ទាប់ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលអនុវត្តដាក់ចេញតាមផែនការដោយលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនករបាលខេត្តបាត់ដំបង ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពជូនពលរដ្ឋឲ្យមានល្អប្រសើរឡើង៕

1 2 3 4 5 6 7 8 9 10 11 12

ដោយ៖ សំវិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print