លោក បារ៉ាក់ អូបាម៉ា បានក្លាយជាប្រធានាធិបតីទីមួយរបស់អាមេរិក ដែលបំពេញទស្សនកិច្ចទៅកាន់ប្រទេសឡាវ ។ នេះបើតាមការប្រកាសរបស់សេតវិមានកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ។
ចាប់ពីថ្ងៃទី០២ រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ជាដំណើរទស្សនកិច្ចលើកទី១១ របស់ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសតំបន់អាស៊ី ក្រោយពីលោកអូបាម៉ា ចូលកាន់តំណែងក្នុងឆ្នាំ២០០៩រហូតមក ។
លោកអូបាម៉ា បានវិលត្រឡប់មកកាន់តំបន់អាស៊ានម្តងទៀត ដើម្បីពង្រឹងគោលនយោបាយការបរទេសអាមេរិក ។ លោកអូបាម៉ា នៅមានរយៈពេល៥ខែទៀតប៉ុណ្ណោះ ដែលត្រូវបញ្ចប់តំណែងរយៈពេល៤ឆ្នាំរបស់លោក ។
នៅក្នុងប្រទេសឡាវ លោកអូបាម៉ា នឹងជួបប្រជុំជាមួយប្រធានរដ្ឋអាស៊ាន ក៏ដូចចូលរួមប្រជុំកិច្ចប្រជុំស្តីអំពីអាស៊ាន អាមេរិក និងកិច្ចអាស៊ីបូព៌ា ចាប់ផ្តើមពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ។ កិច្ចប្រជុំអាស៊ីបូព៌ាមានរួមបញ្ចូលផងដែរជាមួយមហាអំណាចក្នុងដំបន់ដូចជាចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងរុស្ស៊ី ៕
ប្រែសម្រួល៖ ថាច់យ៉ាត