លោក​ ខៀវ​ កាញារិទ្ធ​៖​ អូនអើយកុំសើចបង ពៀរវាឆ្លងម្តងម្នាក់ ! កាលពីសម័យលោក កាដាហ្វី នៃប្រទេសលីប៊ី ពួកបស្ចឹមប្រទេសតែងចោទថាលោកជាមនុស្សផ្តាច់ការហើយកម្រិតការទាក់ទងជាមួយលោកក្នុងកម្រិតទាបបំផុត

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម​ បានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់លោកនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ អូនអើយកុំសើចបង ពៀរវាឆ្លងម្តងម្នាក់ ! កាលពីសម័យលោក កាដាហ្វី នៃប្រទេសលីប៊ី ពួកបស្ចឹមប្រទេសតែងចោទថាលោកជាមនុស្សផ្តាច់ការហើយកម្រិតការទាក់ទងជាមួយលោកក្នុងកម្រិតទាបបំផុត ។

លោក​ ខៀវ​ កាញារិទ្ធ​ បានគូសបញ្ជាក់ថា​ តែនៅពេលបោះឆ្នោតប្រទេសបារាំង លោក Sarkozy ត្រូវការលុយបោះឆ្នោតហើយលោក កាដាហ្វី បានលួចជួយលុយលោក Sarkozy រាប់លានដុល្លារ ( ព្រោះរឿងនេះហើយ នៅពេលលោកកាដាហ្វីធ្លាក់ពីអំណាចលោក Sarkozy បានស្វះស្វែងបញ្ជូនមនុស្សតាមសម្លាប់លោកជាបន្ទាន់កុំអោយពួកបះបោរចាប់លោកទាំងរស់បានមុនព្រោះអាចបែកការណ៍រឿងលុយនេះ ) ។

លោក​ ខៀវ​ កាញារិទ្ធ​ បានបន្ថែម​ថា​ នៅពេលជាប់ឆ្នោតហើយ លោក Sarkozy ត្រូវបង្ខំចិត្តអញ្ជើញលោក កាដាហ្វីមកបារាំង តែនៅពេលទទួល លោក Sarkozy ចាប់ដៃលោកកាដាហ្វីដោយក្តាប់ដៃមិនមែនលាដៃទេ ( រូប ១ ) ដែលជាធម្មតាអោយតម្លៃភ្ញៀវទាបមែនទែន ។

...

បន្ថែមពីនេះ​ លោក​ ខៀវ​ កាញារិទ្ធ​ បានសង្កត់ធ្ងន់ថា​ តែនៅពេលលោកត្រាំជួបលោក Macron ជាប្រធានាធិបតីបារាំង វិញ ក៏លោកត្រាំមិនអោយតម្លៃលោកប្រធានាធិបតីបារាំងវិញដែរ ( រូប ២ ) ដូចខ្មែរតែងថា ពៀរមានពិត៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print