ភ្នំពេញ ៖ យ៉ាងហោចណាស់ ! ទទួលស្គាល់ថា លោក សុខ ទូច គាត់ក៏មិនមែននិយាយត្រូវទាំងអស់ដែរ តែក៏មិនអាចចោលគុណសម្បត្តិជាច្រើនដែលគាត់បានធ្វើដែរ រាប់ចាប់តាំងពីបញ្ហាព្រំដែន បឹងទន្លេសាប កសិកម្ម ប្រវត្តិសាស្រ្ត និងការបណ្តុះបណ្តាលបញ្ញវន្តជាច្រើនទៀតនៅកម្ពុជា។ នេះជាការលើកឡើងពី ផេក យុវជន ធិបតី នៅព្រលប់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលគេយល់ថា បញ្ញាវ័ន្តត្រូវការគាត់ នឹងមិនភ្លេចគុណសម្បត្តិរបស់គាត់ក្នុងចូលរួមជាមួយ រាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិនោះ។
សូមបញ្ជាក់ថា ៖ ក្នុងឋានៈជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាស្ថាប័នប្រមូលផ្តុំទៅដោយកំពូលបញ្ញវន្តនៅកម្ពុជា មានទាំងសម្តេចតេជោ និង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន គាត់មិនមែនជាមនុស្សសាមញ្ញនោះទេ អាចថាជាតំណាងបញ្ញវន្តនៅកម្ពុជា បូករួមទាំងការតែងតាំងដោយព្រះរាជក្រឹត្យ និងមានឋានៈស្មើរដ្ឋមន្រ្តីទៀតនោះ គាត់ជាឧត្តមមន្រ្តីមួយរូបដែលមិនអាចប្រមាថបានទេ។
ការអនុវត្តច្បាប់ជារឿងល្អ តែមិនបាច់ទាល់តែគំរោះគំរើយ ហៅ “អា ម៉ឹង” ទើបកើតនោះទេ។ ស្ថាប័ននគរបាលទៀតសោត គួរតែប្រៀបដូចជា “ឪពុកម្តាយ” ដែលកូនអាចពឹងពាក់បានពេលជួបភ័យអាសន្ន មិនមែនកូនៗគ្រាន់តែឮខ្លាច ឬជេរប្រមាថដូចនេះទេ។
ក្នុងស្ថាប័នមួយ មានមន្រ្តីល្អៗជាច្រើនដែលបានអនុវត្តតួនាទីខ្លួនបានយ៉ាងល្អនិងម៉ឺងម៉ាត់ តែភាគច្រើនកេរ្តិ៍ឈ្មោះ ត្រូវបានបំផ្លាញដោយមន្រ្តីខូចមួយចំនួនតូចហ្នឹងឯង។ អភិក្រមទាំង៥ របស់សម្តេចគួរតែ
ត្រូវបានយកមកអនុវត្តហើយ ដើម្បីរក្សាកេរ្តិ៍ឈ្មោះស្ថាប័ននគរបាលផង សងយុត្តិធម៌ជូនឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ផងនិងផ្តល់ភាពកក់ក្តៅដល់ប្រជាជនទូទាំងប្រទេសផង ៕
ដោយ ៖ សិលា