យន្តហោះឯកជនដ៏ប្រណិតរបស់ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាបានចុះចតនៅអាកាសយានដ្ឋាន Manchester បន្ទាប់ពីមានបញ្ហាបច្ចេកទេស។
យន្តហោះតម្លៃ 61 លានផោនរបស់ Ronaldo បានមកដល់ព្រលានយន្តហោះកាលពីថ្ងៃសុក្រ ហើយនៅតែនៅលើដីដដែលនៅរសៀលថ្ងៃអង្គារ។
បំពាក់ដោយនិមិត្តសញ្ញា CR7 របស់កីឡាករ និងរូបភាពនៃការអបអរសាទរការស៊ុតបាល់របស់គាត់ យន្តហោះ Bombardier Global Express 6500 បានចុះចតនៅទីក្រុង Manchester ជាកន្លែងដែលRonaldo ធ្លាប់បានលេងបាល់ទាត់ឲ្យចំនួន២ដងមកហើយ។
គេពុំទាន់ដឹងថាកីឡាករ Ronaldo នៅទីនោះដែរឬយ៉ាងណា ប៉ុន្តែយោងតាមសារព័ត៌មាន The Sun យន្តហោះនេះត្រូវបានគេរំពឹងថានឹងនៅតែស្ថិតក្នុងអាកាសយានដ្ឋាន ខណៈពេលដែលវាកំពុងធ្វើការជួសជុល។
Ronaldo បានខកខានការប្រកួតចុងក្រោយរបស់ Al-Nassr កាលពីយប់ថ្ងៃចន្ទ ដោយកីឡាករវ័យ 40 ឆ្នាំរូបនេះត្រូវបានទុកជើងឲ្យសម្រាកដោយក្លឹបអារ៉ាប៊ីសាអូឌីតសម្រាប់ការប្រកួត Asian Champions League របស់ពួកគេជាមួយនឹងក្រុម Persepolis ក្នុងប្រទេសអ៊ីរ៉ង់។
Al-Nassr ដែលបានឆ្លងផុតវគ្គ១៦ក្រុមចុងក្រោយរួចហើយ បានស្មើ ០-០ ជាមួយក្រុមអ៊ីរ៉ង់។