ភ្នំពេញ ៖ មន្ទីរពេទ្យយោធាបំពាក់ឧបករណ៍ទំនើបៗកាន់តែច្រើនរួមទាំងម៉ាស៊ីនវះកាត់បេះដូង ឆ្អឹងខ្នង និងសរសៃឈាម
មន្ទីរពេទ្យព្រះកេតុមាលា គឺជាមន្ទីរពេទ្យយោធា បំពាក់ឧបករណ៍កាន់ តែទំនើបបន្ថែមទៀត មកពីប្រទេសជប៉ុន ចិន អាឡឺម៉ង និងប្រទេសមួយចំនួនទៀត បម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧករណ៍ទាំងនោះអាចធ្វើការវះកាត់ បេះដូង ឆ្អឹង ខ្នង សរសៃឈាម តម្រង់ នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គនាយរង នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុក្រសួងការពារជាតិ និងជាប្រធានមន្ទីរពេទ្យព្រះកេតុមាលា បានឲ្យដឹងថា សព្វថ្ងៃនេះមន្ទីរពេទ្យបានកំពុងបំពាក់ឧបករណ៍ទំនើបៗ ជាច្រើនទៀតជាបន្តបន្ទាប់ រួមទាំងក្រុមវេជ្ជបណ្ឌិត បម្រើសេវាព្យាបាលជំងឺទូទៅជូនដល់បង ប្អូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នមន្ទីរពេទ្យកងយោធពលខេមរភូមិន្ទ បាននឹងកំពុងធ្វើការសហការជាមួយបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា(ប. ស.ស.) នោះ ។
លោកឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ បញ្ជាក់ឲ្យដឹងទៀតថាៈ ក្រៅពីបំពាក់នូវឧបករណ៍ទំនើបៗកាន់តែច្រើន រួមទាំងក្រុមវេជ្ជបណ្ឌិតជំនាញ មន្ទីរពេទ្យបានពង្រីកនូវអគារស្នាក់ នៅ និងព្យា បាលរបស់អ្នកជម្ងឺកាន់តែច្រើនបន្ថែមទៀត ខណៈសព្វថ្ងៃអ្នកជម្ងឺមកទទួលសម្រាកព្យាបាលនូវមន្ទីរពេទ្យនេះកាន់ តែច្រើនជាងមុន ពោលគឺមួយថ្ងៃរហូតដល់ជាងពីររយនាក់ ដោយកន្លងទៅមានត្រឹមតែជាង ៣០នាក់ ប៉ុណ្ណោះ។
សូមបញ្ជាក់ថា ៖ បច្ចុប្បន្នមន្ទីរពេទ្យព្រះកេតុមាលា ទទួលការព្យាបាលជំងឺទូទៅ ជូនដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ មួយវិញទៀតមន្ទីរពេទ្យសហការជាមួយបេឡាសន្តិសុខសង្គម (ប.ស.ស.) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែលម្អគុណភាពសេវាសុខាភិបាល និង ឆ្លើយតបចំពោះការរំពឹងទុករបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសនោះ ។
ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត លី សុវណ្ណ លើកឡើងទៀតថា ៖ ប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧ បន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពសេវាសុខាភិបាលទាំងអស់ នូវមូលដ្ឋានទូទាំងប្រទេស ដោយពង្រាយគ្រូពេទ្យបន្ថែមទៀត ផ្ដល់សេវា ២៤ ម៉ោងលើ២៤ ម៉ោង ខណៈមន្ទីរ ពេទ្យព្រះកេតុមាលាបើកចំហព្យាបាល ជូនប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង ឆ្លើយតបនឹងការរំពឹងទុករបស់អ្នកជម្ងឹ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធសុខាភិបាលសាធារណៈ ក្នុងនោះចាំបាច់ត្រូវពង្រឹងប្រសិទ្ធភាព យន្តការតាមដាន វាយតម្លៃគុណ ភាពសេវាសុខាភិបាល កំពុងអនុវត្តនាពេលបច្ចុប្បន្ននេះផងដែរ ៕
ដោយ ៖ សិលា