សម្តេចធិបតី ៖ «ទិវាវប្បធម៌ជាតិ »គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារសំខាន់ៗ !

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖  «ទិវាវប្បធម៌ជាតិ »គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំបដានៅតាមអង្គភាពនិងទីសាធារណៈ តាមខ្លឹមសារសំខាន់ៗដូចតទៅ៖

– អបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥

– យុវជនដើម្បីវប្បធម៌ជាតិ

– កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌

– វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន

– វប្បធម៌ ជាព្រលឹងនិងអត្តសញ្ញាណជាតិ

– វប្បធម៌ចូលរួមថែរក្សាសន្តិភាព សុខដុមនីយកម្មសង្គម និងការអភិវឌ្ឍ

– អភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម

– មរតកដូនតា គឺជាអត្តសញ្ញាណជាតិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន

– ពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន

– យុវជនជាកម្លាំងចលករក្នុងការថែរក្សា ការពារ និងអភិវឌ្ឍវប្បធម៌ជាតិ

– កិច្ចការពារមរតកវប្បធម៌ជាតិ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

– ចំណេះជំនាញដូនតាជាមូលដ្ឋានគ្រឹះនៃកិច្ចអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ។

– អ្នកចូលរួមកម្មវិធីនិងសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ត្រូវស្លៀកពាក់ សមរម្យតាមបែបប្រពៃណីជាតិ។

ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្ត ឱ្យមានប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print