អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងពិធីបាឋកថា ស្តីពីការចែករំលែកវិធីសាស្ត្រនៃការរៀន ការចងចាំ និងការជ្រើសរើសជំនាញសិក្សា នៅសាកលវិទ្យាល័យ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ តបតាមការអញ្ជើញរបស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ២០២៥ លោកស្រី ទេព កូលាប សាកលវិទ្យាធិការសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) និងលោក ហុង ភារិន អត្តពលិកនៃការចងចាំ បានផ្តល់នូវបាឋកថា ស្តីពីការចែករំលែកវិធីសាស្ត្រនៃការរៀន ការចងចាំ និងការជ្រើសរើសជំនាញសិក្សានៅសាកលវិទ្យាល័យ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ចំនួន ៣៥០នាក់ ក្នុងខេត្តស្ទឹងត្រែង។ បឋកថានេះត្រូវបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា គោលបំណងនៃកម្មវិធីនេះគឺដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ភាពជោគជ័យ បច្ចេកទេស និងវិធីសាស្រ្តដែលអាចជួយសិស្សរៀនផ្លាស់ប្តូរទម្លាប់ និងលទ្ធផលការសិក្សា និងជាប្រយោជន៍សម្រាប់លោកគ្រូ អ្នកគ្រូដើម្បីអង្កេត និងកត់សម្គាល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់សិស្សានុសិស្ស។

លោក អភិបាលខេត្តស្ទឹងត្រែង បានបន្តថា កម្មវិធិបឋកថានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់តម្រង់ទិសប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ ដែលខាងមុខនេះនិងចូលរួមក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ចំពោះមេរៀនដែលនិងចែករំលែពីសំណាក់លោក ហុង ភារិន អត្តពលិកនៃការចងចាំ នាពេលនេះគឺជាបទពិសោធន៍ និងមេរៀនដែលល្អ មិនមាននៅក្នុងកម្មវិធីសិក្សាសាលារៀនរបស់ប្អូនៗសិស្សានុសិស្សឡើយ ហើយក៏ជាមេរៀនដែលមិនមាននៅក្នុងសកលវិទ្យាល័យដែរ។

លោក សរ សុពុត្រា មានក្តីសង្ឃឹមយ៉ាងមុតមាំថាក្រោយពេលចូលរួមកម្មវិធីនេះហើយសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់និងក្លាយជាពលរដ្ឋល្អនៅក្នុងសង្គម ហើយនៅថ្ងៃអនាគត់ប្អូនសិស្សានុសិស្សនៅទីនេះនិងក្លាយជាថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ហើយដើម្បីប្រែក្លាយខ្លួនឲ្យមានអនាគត់ល្អប្អូនៗមិនត្រូវមើលងាយខ្លួនឯងឡើយ ហើយក៏មិនត្រូវលើកតម្កើងខ្លួនឯងខ្ពស់ពេកដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print