រដ្ឋបាលរាជធានីភ្នំពេញបើកការដា្ឋន សាងសង់អគារអន្តេវា សិកដ្ឋានសម្តេចតេជោសន្តិភាពកម្ពស់៧ អំណោយសម្ដេចតេជោហ៊ុនសែន ស្ថិតនៅវត្ដស្វាយពពែ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដីសុំសេចក្តីសុខចំរុងចំរើន ក្នុងការបើកការដា្ឋន សាងសង់អគារអន្តេវាសិកដ្ឋាន«សម្តេចតេជោសន្តិភាព»កម្ពស់៧ជាន់ ស្ថិតនៅក្នុងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន តែងប្រារព្វពិធីនេះឡើង មិនខនខានឡើយ ហើយសំរាប់ពិធីតាមបែបសាសនានេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាអម្ចាស់ នាព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៥ ក៏បានយាងប្រកាសទេវតា និងស្វាធ្យាយព្រះបរិត្តពុទ្ធជ័យមង្គលក្នុងពិធីនេះផងដែរ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដែលទទួលបន្ទុកលើការងារនេះបានឱ្យដឹងថា៖ គម្រោងសាងសង់អគារអន្តេ វាសិកដ្ឋាន សម្តេចតេជោសន្តិភាពនេះ មានកម្ពស់៧ជាន់ ស្ថិតនៅក្នុង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គម្រោងសាងសង់អគារអន្តេវាសិកដ្ឋានសម្តេចតេជោសន្តិភាពនេះ មានកំពស់៧ជាន់ មានបណ្តោយប្រវែង៣៧ ម៉ែត្រនិងទទឹង៩ម៉ែត្រ ស្មើនឹង៤២បន្ទប់ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២១កុម្ភៈនេះ និងត្រូវប្រើប្រាស់ពេលវេលានៃការសាងសង់ចំនួន១២ខែទើបបញ្ចប់៕
ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print