ខេត្តបាត់ដំបង៖ ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឱ្យមន្រ្តីនគរបាលចរាចរណ៍ផ្លូវ គោក យកចិត្តទុកដាក់ជាសំខាន់លេីការអប់រំណែនាំ ពន្យល់ផ្សព្វផ្សាយ ដល់អ្នកប្រេីប្រាស់ផ្លូវ ជាជាងយកការផាកពិន័យជាធំនោះ មន្រ្តីនគរ បាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ អ្នកប្រេីប្រាស់ផ្លូវដែលមិនបានគោរពច្បាប់ ឬមិនទាន់យល់ពីផ្លាកសញ្ញា ឱ្យគាត់បានយល់ដឹង អំពីផ្លាកសញ្ញាចរាចរណ៍ ទិសដៅហាមធ្វេីច រាចរ ណ៍ ភ្លេីងស្តុបនានាឬនៅតាមផ្លូវបំបែកច្រេីនទិស ដេីម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្បាស់ និងចូលរួមគោរពច្បាប់ចរាចរណ៍ ។
ការធ្វេីដំណេីរដោយយាននៅលើដងផ្លូវទោះទៅជិតឬទៅឆ្ងាយ ត្រូវពាក់មួកសុវត្ថិភាព ដេីម្បីការពារអាយុជីវិតយើង និងគ្រួសារយើង ចៀស វាង ករណីគ្រោះថ្នាក់ជាយថាហេតុ ណាមួយកេីតឡេីងដែលនាំបង្កគ្រោះថ្នាក់ដល់អាយុ ជីវិត។
ការធ្វេីដំណេីរដោយមានដឹកមនុស្សច្រេីន ហេីយមិន ពាក់មួកសុវត្ថិភាពដូចក្នុងរូបភាព នោះពិតជាងាយនឹងប៉ះពាល់ក្បាលក្នុងពេលជួបគ្រោះថ្នាក់លើដងផ្លូវ។
ការចូលរួម គោរពច្បាប់ ខ្លាចច្បាប់ ប្រសេីរជាជាងខ្លាចមន្រ្តីនគរបាលចរាចរណ៍នៅតាមផ្លូវ ព្រោះបេីគោរពច្បាប់ ខ្លាចច្បាប់អ្នក មិនខុសច្បាប់ហេីយមានសុខសុវត្ថិភាព រាល់ពេលធ្វេីដំណេីរ តែបេីអ្នកខ្លាចតែមន្ត្រីនគរបាលចរាចរណ៍ទេនោះ អ្នកនឹងជួបបញ្ហាខ្លួនឯងជាក់ជាពុំខានក្នុងពេលណាមួយ៕