ភ្នំពេញ ៖ សេចក្តីសម្រេច មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានតែងតាំង អ្នកនាំពាក្យ បញ្ជាការដ្ឋានអង្គរក្ស ក្នុងនោះឧត្តមសេនីយ៍ទោ អុិត ឋានរ័ត្ន អត្តលេខ ០៤៧៦៣០ ឥឡូវជា អ្នកនាំពាក្យ បញ្ជាការដ្ឋានអង្គរក្ស បន្ថែមលើមុខងារ បច្ចុប្បន្ន ។
រាល់សេចក្តីសម្រេចណា ដែលផ្ទុយនឹងសេចក្តីសម្រេចខាងលើត្រូវចាត់ទុកជានិរាករណ៍ ។
សេនាធិការដ្ឋាន ខុទ្ទកាល័យ ស្នងការដ្ឋានបុគ្គលិក-បណ្តុះបណ្តាល បញ្ជាការដ្ឋានអង្គរក្ស បណ្តាអង្គភាព ដែលមានការពាក់ព័ន្ធទាំងអស់ ព្រមទាំងសាមីខ្លួន ត្រូវគោរពអនុវត្តសេចក្តីសម្រេចនេះដែលចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ៕
...