អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី២០ខែកុម្ភៈ ជនសង្ស័យជនជាតិចិនពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញនៅតំបន់ Myawaddyប្រទសមីយ៉ានម៉ាចំនួន២០០នាក់ត្រូវបានបញ្ជូនមកប្រទេសចិនវិញ។
គេហទំព័រ «CCFR China state-controlled media » សកម្មភាពលើកនេះគឺជាសមិទ្ធផលដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការនៃការរួមគ្នាអនុវត្តច្បាប់រវាងចិន មីយ៉ាន់ម៉ានិងថៃដែលបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់ប្រទេសទាំង៣ក្នុងការរួមគ្នាបង្រ្កាបបទល្មើសឆ្លងដែននិងរួមគ្នាគាំពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕
...
ដោយ ៖ សិលា