រថយន្តដឹកទឹកបត់ឆ្លងផ្លូវមិនប្រយ័ត្នជ្រុលកិនម៉ូតូនិងបុរសម្នាក់បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅខាងក្រោមរថយន្តយ៉ាងរន្ធត់ខណៈជិះម៉ូតូទៅលេងផ្ទះបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបត់ឆ្លងផ្លូវមកកិន​ កាលពីវេលាម៉ោង២និង៥០នាទីរសៀល​ ថ្ងៃទី២១​ ខែកុម្ភះ​ ឆ្នាំ២០២៥​ នៅចំណុចមុខទីលានវាយកូនហ្គោល​ តាមបណ្តោយផ្លូវ​ ឈ្នះ​ ឈ្នះ​ ភូមិត្រពាំងធ្នង់​ សង្កាត់សំរោង​ក្រោម​ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះខាត់​ ខាន់​ ភេទប្រុស​ អាយុ៤៧​ ឆ្នាំ​ ស្នាក់ភូមិប្រពាំងអញ្ចាញ​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធូដេ​ ពណ៌ក្រហម​ គ្មានស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវ​វិមានឈ្នះ​ ឈ្នះ​ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ​ ដឹកទឹកពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ3E 1882​ ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងហេីយបត់ឆ្វេងឆ្លងផ្លូវធ្វេីឲ្យភាគីខាងម៉ូតូចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។ 

បន្ទាប់ពីកេីតហេតុតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ច។ 

បេីតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបំណងទៅលេងផ្ទះបងប្អូនជិតផ្លូវរថភ្លេីងតែមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយ​ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print