ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅខាងក្រោមរថយន្តយ៉ាងរន្ធត់ខណៈជិះម៉ូតូទៅលេងផ្ទះបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបត់ឆ្លងផ្លូវមកកិន កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២៥ នៅចំណុចមុខទីលានវាយកូនហ្គោល តាមបណ្តោយផ្លូវ ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះខាត់ ខាន់ ភេទប្រុស អាយុ៤៧ ឆ្នាំ ស្នាក់ភូមិប្រពាំងអញ្ចាញ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូធូដេ ពណ៌ក្រហម គ្មានស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវវិមានឈ្នះ ឈ្នះ ក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តហុីយ៉ាន់ដាយ ដឹកទឹកពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E 1882 ធ្វេីដំណេីរក្នុងទិសដៅពីត្បូងទៅជេីងហេីយបត់ឆ្វេងឆ្លងផ្លូវធ្វេីឲ្យភាគីខាងម៉ូតូចាប់ហ្វ្រាំងដួលអូសចូលក្រោមរថយន្តកិនស្លាប់ភ្លាមៗ។
បន្ទាប់ពីកេីតហេតុតៃកុងរថយន្តត្រូវបានប្រជាពលរដ្ឋឃាត់ប្រគល់ជូនសមត្ថកិច្ច។
បេីតាមការបញ្ជាក់ពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូចេញពីផ្ទះបំណងទៅលេងផ្ទះបងប្អូនជិតផ្លូវរថភ្លេីងតែមិនទាន់ដល់ផងក៏ជួបគ្រោះថ្នាក់ចរាចរណ៍តែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងរថយន្តទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយ ដោយឡែកសពជនរងគ្រោះត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ