ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដតាកូម៉ាបំពានភ្លើងស្ដុប ត្រូវឡិចសុីស៥៧០បត់មកបុកដាច់កាឡេកង់ខាងក្រោយបណ្ដាលឲ្យរថយន្ដឡិចសុីសខូចខាតផ្នែកពីមុខយ៉ាងដំណំ ដោយបង្កឡេីងកាលពីវេលាម៉ោង១១ និង៥០នាទីថ្ងៃត្រង់ ទី២៤ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ កែងនិងផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចភ្លើងស្ដុបព្រែកហូរក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ដម៉ាកឡិចសុីស LX- ៥៧០ មួយគ្រឿងពណ៌ទឹកមាស ពាក់ផ្លាកលេខ 2O- 3399 បានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីលិចមកកើត លុះធ្វើដំណើរដល់ចំណុចភ្លើងស្ដុបជាផ្លូវបំបែកជាបួនក៏លោតភ្លើងខៀវ ស្រាប់តែពេលនោះក៏មានរថយន្ដម៉ាកតាកូម៉ាមួយគ្រឿងពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BJ- 2099 បានធ្វើចេញពីព្រែកហូរ តាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីកើតមកលិចបញ្ច្រាសទិសគ្នា ខណៈដល់ចំណុចកើតហេតុដោយបានបើកបំពានភ្លើងស្ដុបក្នុងល្បឿនលឿន ក៏ត្រូវរថយន្ដឡិចសុីស៥៧០ បត់ទៅឆ្វេងឆ្ពោះទៅផ្លូវ៦០ម៉ែត្រក៏ទៅរថយន្ដតាកូម៉ាចំកង់ក្រោយបណ្ដាលដាច់កាឡេកង់ ចំណែករថយន្ដឡិចសុីស៥៧០ខូចខាតផ្នែកពីមុនយ៉ាងធ្ងន់ធ្ងរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះទៅដល់រួចឲ្យភាគីសងខាងសម្រួលគ្នា ។ ក្រោយពីសម្រួលគ្នាចប់ដោយភាគីម្ចាស់រថយន្ត តាកូម៉ា
ព្រមសងជាសំណងក្នុងថ្លៃការជួសជុលទៅលើរថយន្ត ឡិចសុីស៥៧០ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ ៖ ភារ៉ា ដង្កោ