អគ្គនាយកស៊ីម៉ាក់​៖​ ដង្ហោយហៅសន្តិភាព! សន្តិភាព!​ សន្តិភាព!! សន្តិភាពហេតុអ្វីលំបាករកមកវិញយ៉ាងនេះ!!

ចែករំលែក៖

ភ្នំពេញ​៖​ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) លោក ហេង រតនា​ បានថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃ​ចន្ទទី២៤ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះថា៖​ ថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២៥នេះ​ ជាខួបគំរប់៣ឆ្នាំនៃការចាប់ផ្តេីមសង្គ្រាមអ៊ុយក្រែន-រុស្សុី​ ពោលគឺកាលពីថ្ងៃទី២៤​ ខែកុម្ភៈ​ ឆ្នាំ២០២២​ រុស្សុីបានបញ្ជូនកងទ័ពចូលទឹកដីអ៊ុយក្រែន!!

លោក​ ហេង​ រតនា​ បានបន្តថា​ សង្គ្រាមបាននិងកំពុងបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់អ៊ុយក្រែននិងផ្នែកខ្លះរបស់រុស្សុី​ មនុស្សរាប់សែននាក់បានស្លាប់​ ប្រជាជនអ៊ុយក្រែនចំនួនជាង៨.៥លាននាក់ក្លាយជាជនភៀសខ្លួនទៅក្រៅប្រទេសជាពិេសសប្រទេសអឺរ៉ុប​ដែលទទួលជនភៀសខ្លួនច្រេីនជាងសម័យសង្គ្រាមលោភលេីកទី២ទៅទៀត​និងមានប្រជាជនជាង៨លាននាក់ជាជនភៀសខ្លួនក្នុងប្រទេស។ អគារផ្ទះសំដែង​ ទីធ្លាសាធារណៈ​ រោងចក្រ​ ប្រពន្ធ័អគ្គិសនី​-ទឹកស្អាត​ ស្ពាន​ ផ្លូវថ្នល់​ ……ត្រូវបានបំផ្លិចបំផ្លាញស្ទេីគ្មានសល់!! ដីព្រៃភ្នំបរិស្ថាន​ស្រែចម្ការ​ ក្លាយជាទីលានសមរភូមិ​ ចម្ការមីន​…..!!

...

អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានលេីកឡេីងថា​ យុវជនអ៊ុយក្រែនធ្លាប់តែលឺសំឡេងស្រែកសប្បាយអបអរសាទរកីឡាបាល់ទាត់​ កីឡាប្រដាល់​……​ ដ៍អស្ចារ្យរបស់ជាតិសាសន៍ខ្លួន​ បានប្រែក្លាយលឺតែសំឡេងគ្រាប់បែក​ គ្រាប់កាំជ្រួញ​ ដ្រូនទម្លាក់គ្រាប់បែក….​ ជាមួយសំឡេងយំស្រែកទឹកភ្នែកឥតល្ហែ! ! តេីសន្តិភាពនៅឯណា? ពេលណាទេីបត្រឡប់មកវិញ​!? តេីការបាត់បង់បំផ្លិចបំផ្លាញត្រូវការពេលវេលាយូរប៉ុណ្ណាទេីបស្តារឡេីងវិញបាន? អ្នកណាជាអ្នកទទួលខុសត្រូវ?!​ ការបំផ្លិចបំផ្លាញដោយសង្គ្រាមក្នុងរយ:ពេល៣ឆ្នាំ​ តែការកសាងអាចត្រូវការពេលវេលារាប់ទសវត្សរ៍!! ស្គាល់នូវសោកវិនាសកម្មនៃសង្គ្រាម​ ទេីបយល់ដឹងពីតម្លៃមហាសាលនៃសន្តិភាព!!​ (រូបភាពពីបរទេស)!! ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print