ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC-ស៉ីម៉ាក់) លោក ហេង រតនា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅរសៀលថ្ងៃចន្ទទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ជាខួបគំរប់៣ឆ្នាំនៃការចាប់ផ្តេីមសង្គ្រាមអ៊ុយក្រែន-រុស្សុី ពោលគឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រុស្សុីបានបញ្ជូនកងទ័ពចូលទឹកដីអ៊ុយក្រែន!!
លោក ហេង រតនា បានបន្តថា សង្គ្រាមបាននិងកំពុងបំផ្លិចបំផ្លាញអ្វីៗគ្រប់យ៉ាងរបស់អ៊ុយក្រែននិងផ្នែកខ្លះរបស់រុស្សុី មនុស្សរាប់សែននាក់បានស្លាប់ ប្រជាជនអ៊ុយក្រែនចំនួនជាង៨.៥លាននាក់ក្លាយជាជនភៀសខ្លួនទៅក្រៅប្រទេសជាពិេសសប្រទេសអឺរ៉ុបដែលទទួលជនភៀសខ្លួនច្រេីនជាងសម័យសង្គ្រាមលោភលេីកទី២ទៅទៀតនិងមានប្រជាជនជាង៨លាននាក់ជាជនភៀសខ្លួនក្នុងប្រទេស។ អគារផ្ទះសំដែង ទីធ្លាសាធារណៈ រោងចក្រ ប្រពន្ធ័អគ្គិសនី-ទឹកស្អាត ស្ពាន ផ្លូវថ្នល់ ……ត្រូវបានបំផ្លិចបំផ្លាញស្ទេីគ្មានសល់!! ដីព្រៃភ្នំបរិស្ថានស្រែចម្ការ ក្លាយជាទីលានសមរភូមិ ចម្ការមីន…..!!
អគ្គនាយកស៊ីម៉ាក់រូបនេះ បានលេីកឡេីងថា យុវជនអ៊ុយក្រែនធ្លាប់តែលឺសំឡេងស្រែកសប្បាយអបអរសាទរកីឡាបាល់ទាត់ កីឡាប្រដាល់…… ដ៍អស្ចារ្យរបស់ជាតិសាសន៍ខ្លួន បានប្រែក្លាយលឺតែសំឡេងគ្រាប់បែក គ្រាប់កាំជ្រួញ ដ្រូនទម្លាក់គ្រាប់បែក…. ជាមួយសំឡេងយំស្រែកទឹកភ្នែកឥតល្ហែ! ! តេីសន្តិភាពនៅឯណា? ពេលណាទេីបត្រឡប់មកវិញ!? តេីការបាត់បង់បំផ្លិចបំផ្លាញត្រូវការពេលវេលាយូរប៉ុណ្ណាទេីបស្តារឡេីងវិញបាន? អ្នកណាជាអ្នកទទួលខុសត្រូវ?! ការបំផ្លិចបំផ្លាញដោយសង្គ្រាមក្នុងរយ:ពេល៣ឆ្នាំ តែការកសាងអាចត្រូវការពេលវេលារាប់ទសវត្សរ៍!! ស្គាល់នូវសោកវិនាសកម្មនៃសង្គ្រាម ទេីបយល់ដឹងពីតម្លៃមហាសាលនៃសន្តិភាព!! (រូបភាពពីបរទេស)!! ៕ដោយ៖តារា