Liverpool គ្រោងលក់ Luis Diaz និងស្វែងរកអ្នកជំនួសលំដាប់ពិភពលោក

ចែករំលែក៖

ក្លិបហង្សក្រហម Liverpool គ្រោងនឹងលក់ខ្សែប្រយុទ្ធ Luiz Diaz ក្នុងការប៉ុនប៉ងប្រមូលថវិកាសម្រាប់ការវិនិយោគឡើងវិញក្នុងក្រុមចំពេលមានការចាប់អារម្មណ៍កើនឡើង។

បើតាមលោក Mick Brown ដែលនៅតែមានទំនាក់ទំនងល្អក្នុងការប្រកួតរបសក្លិបនេះ ខណៈដែលគាត់បានប្រាប់ Football Insider ថា ហង្សក្រហមគ្រោងនឹងកែទម្រង់ជួរមុខរបស់ពួកគេក្នុងរដូវក្តៅ។

លោក Arne Slot ចង់បន្ថែមខ្សែប្រយុទ្ធលំដាប់ពិភពលោកម្នាក់ទៀតទៅក្រុមរបស់គាត់ ដោយមិនខ្វល់ថា Mohamed Salah ចាកចេញឬអត់នោះទេ ប៉ុន្តែនឹងត្រូវអនុញ្ញាតឱ្យនរណាម្នាក់ចាកចេញ ដើម្បីបង្កើនទំហំទំនេរ។

Diaz ដែលមានវ័យ២៨ឆ្នាំត្រូវបានគេចាត់ទុកថា ជាទ្រព្យសម្បត្តិដែលអាចលក់បានសម្រាប់ Liverpool ចាប់តាំងពីរដូវក្តៅមុន នៅពេលដែល Football Insider បានបង្ហាញថា ពួកគេនឹងពិចារណាការផ្តល់លើសពី៥០លានផោនសម្រាប់ការចុះហត្ថលេខារបស់គាត់។

គាត់បានបង្ហាញខ្លួនចំនួន៣៥ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ដែលក្នុងនោះ២៦លើកស្ថិតក្នុងជម្រើសដំបូង ដោយស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន៣លើកក្នុងការប្រកួតទាំងអស់ខាងលើ។

ទោះជាយ៉ាងណាក៏ដោយ Liverpool ចង់បន្ថែមខ្សែប្រយុទ្ធក្នុងក្រុមរបស់ពួកគេក្នុងរដូវក្តៅ ហើយអាចប្រើការចាកចេញរបស់ខ្សែប្រយុទ្ធកូឡុំប៊ីខាងលើដើម្បីជួយសម្រួលដល់ការផ្លាស់ប្តូរ និងអាចមានហរិញ្ញវត្ថុបន្ថែមក្នុងការទិញខ្សែប្រយុទ្ធឆ្នើមពីខាងក្រៅ ៕ (រូបភាព ៖ football insider)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print