ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ពុំមានការរកឃើញមេរោគផ្លូវដង្ហើម ថ្មីដែលបង្កឱ្យរាតត្បាតប៉ះពាល់ដល់ សុខភាពសាធារណៈនៅប្រទេសចិន ដូចការផ្សាយរបស់សារពត៌មានមួយ ចំនួននោះទេ។
សូមជម្រាបជូនថា ការផ្សាយព័ត៌មានមិនពិតនេះ បន្ទាប់ពីមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបង្ហោះ និងចែករំលែកតៗគ្នាថា៖ ចិនរកឃេីញជំងឺមេរោគស៉ីសួតថ្មី បង្កក្ដីបារម្ភផ្ទុះ ជំងឺរាលត្បាតដូច កូវីដ-១៩។
...
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានគូសបញ្ជាក់ថា ការរកឃើញមេរោគ ថ្មីៗ ជាការសិក្សាក្នុងមន្ទីរពិសោធន៍ តែប៉ុណ្ណោះ ។ នាយកដ្ឋានកំពុងតាម ដានយ៉ាងយកចិត្តទុកដាក់បំផុត៕ដោយ៖តារា