បេឡាជាតិសន្តិសុខសង្គម៖​ មានករណី​ជនឆបោក បានយកលិខិតរបស់អង្គភាពទៅកែខុសពីលក្ខណៈដើម ក្លែងបន្លំខ្លឹមសារ ដោយប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រា​ ខុសពីលិខិតដើម

ចែករំលែក៖

ភ្នំពេញ​៖​ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី​២៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ សូមបដិសេធទាំងស្រុងចំពោះលិខិតក្លែងបន្លំ របស់ជនឆបោក ដែលបានយកលិខិតលេខ ០១៣១/២៥ ប.ស.ស./ប.ភ​ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ យកទៅកែខុសពីលក្ខណៈដើម ក្លែងបន្លំខ្លឹមសារ (ACLEDA Bank: 0716946457 (OUK CHANRATANA) ដោយប្រើប្រាស់និមិត្តសញ្ញា (Logo) និងត្រារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខុសពីលិខិតដើម។

អាស្រ័យហេតុនេះ សូមសាធារណជន ជាពិសេសសមាជិក ប.ស.ស. ទាំងអស់ជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងការចាញ់បោកជនឆបោកទាំងនេះ។

បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមបញ្ជាក់ថាការក្លែងបន្លំ និងការប្រើប្រាស់លិខិតក្លែងជាកម្មវត្ថុនៃបណ្តឹងអាជ្ញា ស្របតាមមាត្រា៦២៦, ៦២៧, ៦២៨, ៦២៩ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ 

ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាត់វិធានការដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរកជនឆបោកទាំងនោះមកទទួលខុសត្រូវចំពោះមុខច្បាប់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print