នៅថ្ងៃទី២៦ ខែកុម្ភៈ ! ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ ជាមួយរបៀបវារៈចំនួន៤

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត»ទទួលបាននាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ! គឺនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ព្រឹទ្ធសភា នឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ ជាមួយនឹងរបៀបវារៈចំនួន៤។

នៅក្នុងសេចក្តីជូនដំណឹងនេះបានបញ្ជាក់ទៀតថា មានរបៀបវារៈចំនួន ៤នេះមានដូចជា៖

ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជា ប្រជាធិបតេយ្យ ទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។

ទី២៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក ទៅក្នុងរបៀបវារៈសម័យប្រជុំ ព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។

ទី៣៖ កំណត់កាលបរិច្ឆេទ និងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

និងទី៤៖ ផ្សេងៗ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print