អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ តាម ម៉ោង ក្នុងតំបន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការ បោះឆ្នោត លើសេចក្តីព្រាងច្បាប់ នៃសេចក្តី សម្រេច ចិត្ត ស្តីពីបញ្ហាអ៊ុយក្រែន ដែលលើកឡើង ដោយ សហរដ្ឋអាមេរិក ។ សេចក្តី សម្រេចចិត្ត នេះ ត្រូវបានអនុម័តក្រោយ ការបោះឆ្នោត ដែល ទទួល បាន សំឡេង គាំទ្រចំនួន ១០ សំឡេង ក្នុងនោះបូក រួមទាំង ប្រទេស ចិន សហរដ្ឋអាមេរិក និងរុស្ស៊ី និង មានឆ្នោត អនុប វាទចំនួន ៥ សំឡេង ។
គេហទំព័រ «CCFR China state-controlled media » តាម ការផ្សាយ ដំណឹង ឱ្យ ដឹង ថា សេចក្តី សម្រេច ចិត្ត ដែលសហរដ្ឋអាមេរិកបានស្នើ ទៅ ក្រុមប្រឹក្សាសន្តិសុខ គឺដូច គ្នា នឹង សេចក្តីព្រាងច្បាប់ នៃសេចក្តី សម្រេច ចិត្តដែលបានលើកឡើង នៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ កាលពី ពេល មុននេះ មិន ជាយូរប៉ុន្មាន ពោលគឺ អំពាវនាវឱ្យបញ្ចប់ការ ប៉ះទង្គិច ក្នុងពេលឆាប់ ៗ និងជំរុញ ថែម ទៀត ឱ្យ សម្រេចបាន នូវសន្តិភាពជា យូរអង្វែងរវាងអ៊ុយក្រែន និងរុស្ស៊ី ៕
ដោយ ៖ សិលា