ជូន​មិត្ត​ស្រី​ទៅ​ផ្ទះ​ ត្រូវ​ក្រុម​ចោរប្លន់ប្រេី​ដាវ​​សំា​​ម៉ូ​​រ៉ៃ​​ ភ្ជុងយក​ខ្សែ​ក​និង​ទូរ​ស័ព្ទ​២​គ្រឿង​បានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្រេីដាវសំាម៉ូរ៉ៃ២ដើមមានគា្ន​៧នាក់ចេញពីក្នុងគុម្ពោធព្រៃក្បែរផ្លូវរ​ថ​ភ្លើ​​ង​ ប្លុកបឹងកក់ ធ្វើសកម្មភាពភ្ជុងប្លន់យក​ម៉ូតូ.គ្រឿងអល័ង្កការនិងទូរស័ព្ទដៃ២គ្រឿង បង្កការភា្ញក់ផ្អើលបុរសស្រ្តីជាមា្ចស់ម៉ូតូអ្នកដំណើរបានសម្រេចចិត្តហើយនាំគា្នជិះចេញទៅបានប្រមាណ៣០ម៉ែត្រ ចៃដន្យ​មានបុរសអ្នកដំណើរម្នាក់​ ជិះកាត់​ឈប់សួនាំជួយធ្វើអន្តរាគមន៏ ​ទើបក្រុមជន​ដាវសំាម៉ូរ៉ៃនោះ ផ្តួ​ល​​ម៉ូ​តូចោលវិញ ហើយរត់គេចខ្លួនអស់ទៅយក​បានម៉ូតូវិញ ។
2015_08_02_01_24_37
ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាល​ពី​វេ​លា​ម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលព្រឹកថ្ងៃទី២ខែសីហា២០១៥ ក្បែរផ្លូវរថភ្លើងប្លុកបឹងកក់ ភូមិទី៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះ​​ប្រុសស្រីទាំង​៣នាក់នោះទី១ឈ្មោះ​សំ ណាង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅម្តុំសន្ធរម៉ុក សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ បាត់បង់ខ្សែក​មាស​១ខ្សែតម្លៃ១០០០ដុល្លា​រអា​មេ​រិក​ ​និងទូរស័ព្ទដៃម៉ាក(អាយហ្វូន១គ្រឿង ទី២ឈ្មោះតូ នីតា ភេទស្រីអាយុ២១ឆ្នាំ ស្នាក់នៅក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បាត់បង់ ​ទូរ​ស័​​ព្ទ​​ដៃ១គ្រឿងផងដែរ ។ និងម្នាក់ទៀតមិនត្រូវបានគេឱ្យសំគាល់ឈ្មោះនោះទេ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកេីតហេតុរូបគេបានបើកបរម៉ូតូ១គ្រឿងម៉ាកស្កុកពី ពណ៌សលាយក្រហម ឌុបមកពីដេីរលេងរួចជូនមិត្តភក្តិស្រីទៅផ្ទះវិញ នៅឯសង្កាត់-ខណ្ឌជ្រោយចង្វារ ។
ហើយ​កា​រ​ជូនមិត្តភក្តិស្រីទៅផ្ទះនោះ បនា្ទប់ពីត្រឡប់មកពីដើរលេងជាមួយនិងមិត្តភក្តិគ្នា៧នាក់(ស្រី៦​និងប្រុស១) ក្នុងនោះស្រី៤នាក់ជិះរថយន្តម៉ាក(​វីស្តូ​ស) ពណ៌ស និង៣នាក់​ជិះម៉ូតូម៉ាក(ស្កុកពី)ពណ៌សលាយក្រហម ។
លុះជិះមកដល់ផ្លូវរថភ្លើងចំណុចកើតហេតុខាងលើស្របពេលម៉ូតូរបស់ពួកខ្លួនបន្ថយល្បឿនគេចជង្ហុកនោះស្រាប់តែក្រុមចោរដាវសំាម៉ូរ៉ៃ២ដើមគា្ន៧នាក់នោះនាំគា្នរត់ចេញពីក្នុងគុម្ពោធព្រៃក្បែរផ្លូវរ​ថ​ភ្លើង​មកធ្វើសកម្មភាពភ្ជុងប្លន់យកគ្រឿងអល័ង្កការ និងទូរស័ព្ទដៃ២គ្រឿង​និងម៉ូតូតែម្តង ​។
ក្រោយពីប្លន់បានសម្រេចហេីយក្រុមជនសង្ស័យបាននាំគា្នជិះចេញរត់គេចខ្លួនបានប្រមាណ៣០ម៉ែត្រ ក៏ប្រទះនិងអ្នកដំណើរម្នាក់​ ជិះកាត់​ឈប់សួនាំជនរងគ្រោះជួយធ្វើអន្តរាគមន៏ ​ទើបក្រុមចោរទាំងនោះ បានផ្តួ​ល​​ម៉ូតូចោលវិញ រត់គេចខ្លួនបាត់អស់ទៅ ហេីយជនរងគ្រោះបានយក​ម៉ូតូមកវិញ ។
ក្រោយពេលកើតហេតុជនរងគ្រោះ បាន​ទៅរាយការណ៏ប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកទៅដល់នាំក្រុមជនរងគ្រោះទៅសាកសួរបំភ្លឺដាក់ពាក្យបណ្តឹង ប៉ុន្តែ​បុរសជាមា្ចស់ម៉ូតូខឹងមិនព្រម​ទៅដា​ក់​​ពាក្យបណ្តឹងទេ​ព្រោះថា ​ពេល​ដែលត្រូវការសមត្ថកិច្ចឲ្យជួយអត់មានទេ ដោយឡែកនារីជនរងគ្រោះ​​២នាក់ ដែលរួមដំណើរ​ជាមួយ​គ្នា​នោះ បានដាក់ពាក្យបណ្តឹង​ផងដែរ ៕ស ដារ៉ា
2015_08_02_01_24_37_1
2015_08_02_01_24_37_2


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print